ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

សារធាតុចិញ្ចឹមសំខាន់អ្វីខ្លះ ដែលទទួលបានពីខ្ទឹមបារាំង!

08-May-2019 04:56 PM

រូបភាព


ដោយ: Uddam

១-ខ្ទឹមបារាំងជាប្រភពនៃវីតាមីន C៖ពេលយើងឈឺផ្តាសាយម្តងៗ វីតាមីនC បានចូលរួមចំណែកអន្តរាគមភ្លាមៗទប់ទល់នឹងឥទ្ធិពលរបស់ពួកវីរុស មុននឹងពពួកកោសិកាឈាមស (ភ្នាក់ងារប្រឆាំងនឹងមេរោគ) មានសកម្មភាព។នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយចំនួន បានបង្ហាញថា វីតាមីនC បានជួយកាត់បន្ថយឥទ្ធិពលមេរោគ ហើយកាត់បន្ថយរយៈពេលបង្ករោគ ទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម ជាពិសេសជំងឺផ្តាសាយនេះឯង។ការបរិភោគរបបអាហារដែលសំបូរវីតាមីនC ជួយពង្រឹងប្រព័ន្ធការពាររាងកាយយើង ទប់ទល់នឹងពពួកមេរោគទាំងឡាយ ដែលធ្វើឲ្យហានិភ័យនៃការបង្កជំងឺក៏មានការធ្លាក់ចុះដែរ។

២-ខ្ទឹមបារាំងជាប្រភពនៃអាស៊ីតហ្វូលិច ឬ វីតាមីន B9៖វីតាមីន B9 ទទួលបានពីខ្ទឹមបារាំង បានចូលរួមចំណែកយ៉ាងសកម្មផលិតកោសិកាឈាម (ផ្លាកែត) ដែលដើរតួនាទីយ៉ាងសំខាន់ធ្វើឲ្យគ្រាប់ឈាមក្រហមកក នៅពេលមានរបួសរហែកចេញឈាម និងនៅពេលឈាមមានសភាពរាវខ្លាំងពេក។

៣-ខ្ទឹមបារាំងជាប្រភពនៃវិតាមីន B6៖វីតាមីនB6 ទទួលបានពីការទទួលទានខ្ទឹមបារាំង ត្រូវបានគេរកឃើញថា សារធាតុនេះបានជួយពង្រឹងដល់ដំណើរនៃខួរក្បាល បង្កើនសមត្ថភាពនៃការចងចាំ ការគិតពិចារណា និងការពារខួរក្បាលពីការខូចខាតនៃកោសិកាណឺរ៉ូនទៀតផង។៤-ខ្ទឹមបារាំងក៏សំបូរសារធាតុរ៉ែ៖ប៉ូតាស្យូមជាសារធាតុរ៉ែដ៏សំខាន់ខ្លាំង ក្នុងការរក្សាលំនឹងនៃសម្ពាធឈាមក្នុងរាងកាយឲ្យនៅធម្មតា។នៅពេលកំហាប់សូដ្យូម ឬអំបិលក្នុងឈាមយើងកើនឡើងលើសធម្មតា ដូចជាតាមរយៈបរិភោគអាហារប្រៃច្រើនពេក ឬក៏អាហារសំបូរជាតិអំបិលនោះ វាអាចបណ្តាលឲ្យសម្ពាធឈាមយើងកើនឡើង ចង្វាក់បេះដូងដើរញាប់។ ជាលទ្ធផល វា បង្កហានិភ័យនៃជំងឺលើសឈាម ដែលអាចប៉ះពាល់ដល់សុខភាព

ដូច្នេះសារធាតុប៉ូតាស្យូម ទទួលបានពីខ្ទឹមបារាំង ជាភ្នាក់ងារដ៏ចម្បងរក្សាលំនឹងនៃសារធាតុសូដ្យូមទាំងក្នុងកោសិកា និងក្នុងចរន្តឈាម៕

សម្រួលអត្ថបទ៖ខ្ទឹមស