ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

សម្រាប់បងប្អូនដែលហើមជើង ឈឺសន្លាក់ សាកល្បងទៅមិនខុសទេមានប្រសិទ្ធភាពណាស់ !!

24-Apr-2019 08:55 AM

រូបភាព


ដោយ: Uddam

ប្រសិនបើមានបងប្អូនណាដើរមិនរួចដោយសារប្រេះឆ្អឹង ឬឈឺសន្លាក់រ៉ាំរ៉ៃ មើលមិនជា សាកល្បងទឹកស្លឹកគ្រៃ!
ជួយចែករំលែកបន្តដល់អ្នកឈឺផង!

ស្ត្រីជនជាតិថៃមួយរូបឈ្មោះម៉ុង និយាយថាម្តាយគាត់ឈឺជើងត្រង់កន្លែងប្រេះឆ្អឹងនិងឈឺសន្លាក់មិនអាចដើររួចទេប៉ុន្តែគាត់បានសាកល្បងវិធីបុរាណមួយស្រាប់តែជើងម្តាយចំណាស់៦០ប្លាយអាចដើរឡើងវិញបាន។

គាត់និយាយថាទឹកស្លឹកគ្រៃអាចជួយបន្ថយការរលាក និងឈឺចាប់យ៉ាងពូកែ។ គាត់បានអនុវត្តសម្រាប់ព្យាបាលជើងម្តាយរបស់គាត់ ដោយយកស្លឹកគ្រៃដាំឱ្យពុះរួចឱ្យម្តាយត្រាំជើងដែលប្រេះនិងឈឺសន្លាក់នោះក្នុងទឹកស្លឹកគ្រៃនោះ។

បន្ទាប់ពីអនុវត្តតាមវិធីនេះអស់មួយឆ្នាំមកនោះជើងម្តាយគាត់ក៏អាចដើរឡើងវិញបាន ហើយឈឺសន្លាក់ទាំងឡាយក៏បាត់អស់រលីងដែរ។ គាត់ថាគ្មានផ្នែកវិទ្យាសាស្ត្រណាបញ្ជាក់ថាវាអាចព្យាបាលឆ្អឹងប្រេះឬបាក់ ឬព្យាបាលសន្លាក់ទេ ប៉ុន្តែម្តាយគាត់បានសាកល្បង និងឃើញមានប្រសិទ្ធភាពពិតមែន។

ត្រូវត្រាំជើងក្នុងទឹកស្លឹកគ្រៃដាំពុះ(ទុកឱ្យត្រជាក់សិន)មួយថ្ងៃពីរដងដោយចាក់វាចូលក្នុងចានដែកមួយទុកត្រាំ ត្រាំប្រហែលជាកន្លះម៉ោង។ រីឯបរិមាណស្លឹកគ្រៃ និងទឹកគឺដាក់តាមចំណង់ចំណូលចិត្ត៕


***សូមពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។