ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ព័ត៌មានកសិកម្ម

វិធី​ងាយៗ​ក្នុងការ​ផ្សាំ​ពូជ​ដំណាំ​ផ្សេងៗ​សម្រាប់​យក​ដាំ​ឆាប់​បាន​ផ្លែ !!

25-Mar-2019 09:44 AM

រូបភាព


ដោយ: Uddam

+សម្ភារៈ​ត្រូវមាន​៖-កំប៉ុង​ប្លា​ស្ទិ​ច
-កូនកាំបិត-ស្កុ​ត​ថ្លា
-ខ្សែរ​ចង-កំទេច​ស្រកីដូង​។​

+វិធី​ធ្វើ​៖-ចោះ​រន្ធ​នៅ​គូទ​កំប៉ុង​ប៉ុន​ទំហំ​មែក​ដែល​យើង​ត្រូវ​ផ្សាំ​
-វះ​កំប៉ុង​នេះ​ពី​ចំហៀង ត្រង់​ពី​មាត់​លើ​រហូតមកដល់​បាតរ​ន្ធ​
-ធ្វើការ​ជា​សំបក​ជុះ​វិញ​មែក​ត្រូវ​ផ្សាំ​នោះ​ចេញ​កម្ពស់​ប្រមាណ​២​ថ្នាំងដៃ រួ​កោស​រំអិល​វា​ចេញ​


-យក​កំប៉ុង​នេះ​ទៅ​ស្រោប​មែក​ដែល​ត្រូវ​ផ្សាំ រួច​យក​ស្កុ​តទៅ​បិតមុខ​ដែល​វះ​នោះ​ឲ្យ​វា​ជិត​វិញ​-យក​ស្រកីដូង​ទៅ​លាយ​ជាមួយ​ទឹក​ត្រឹម​សើម​ល្មម​មិន​ជោគ​ពេក​ទេ រួច​យកទៅដាក់​ឲ្យ​ពេញ​កំប៉ុង​ផ្សាំ​នោះ រួច​គ្រប​គម្រប​វា​ឲ្យេ​ជិត​
-ការ​ផ្សាំ​នេះ​ទទួលបាន​ផល​ល្អ​គឺ​នៅ​រដូវវស្សា ជាង​រដូវប្រាំង ហើយ​បើ​ឃើញ​វា​ស្ងួត​សោះ​ទឹក​យើង​អាច​បន្តក់ ទឹក​ចូល​ឲ្យ​វា​សើម​បាន​


-រយៈពេល​២០​ថ្ងៃ​វា​នឹង​ចាប់​ផ្តើមចេញ​ឫស​។​
​វិធី​នេះ​យើង​អាចធ្វើ​លើ​ដំណាំ​មួយចំនួន​ដូចជា​ស្វាយ ក្រូច ល្មុត និង​ដំណាំ​មួយចំនួនទៀត៕

ប្រភព៖ រស្មីកម្ពុជា