ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

វិធីអនុវត្តមានប្រសិទ្ធភាព សម្រាប់អ្នកពកក្បាល!

20-Apr-2019 10:03 AM

រូបភាព


ដោយ: Uddam

ពកកើតឡើងនៅពេលដែលអ្នកប៉ះទង្គិចនឹងអ្វីមួយ ឬរបស់អ្វីមួយដែលរឹងគ្រប់គ្រាន់ ធ្វើឱ្យខ្ទេចសរសៃឈាមតូចៗនៅតំបន់ប៉ះទង្គិចនោះ។ ហើយវានិងសរសៃរប្រសាទនឹងឆ្លើយតបទៅនឹងការប៉ះទង្គិចនោះ បណ្ដាលឱ្យយើងឈឺចុកចាប់ក្រៃលែង។

ដំណោះស្រាយ៖- ស្អំទឹកកក ៖ សម្រាប់ពកតិចតួចស្អំ ៥ ទៅ ១០ នាទី បើពកធំស្អំច្រើនដងក្នុងមួយថ្ងៃ។– ការស្អំបង់រុំក្ដៅឧណ្ហៗ ៖ បន្ទាប់ពីការស្អំទឹកកក អ្នកប្រហែលជាត្រូវការស្អំបង់រុំក្ដៅឧណ្ហៗដែរ អ្នកគ្រាន់តែត្រាំបង់រុំ ឬកន្សែងក្នុងទឹកក្ដៅឧណ្ហៗរួចស្អំជាការស្រេច។– ស្លឹកជីរវ៉ាន់ស៊ុយ ៖ បើនៅក្រោយផ្ទះមានជីរវ៉ាន់ស៊ុយ បេះស្លឹកវាមួយក្ដាប់ រួចដំកម្ទេចវាហើយយកមកស្អំលើមុខរបួស រហូតដល់ក្រៀម។– ស៊ុតស ៖ យកម្រាមដៃបៀកស៊ុតសៗលាបលើកន្លែងពកទុកចោល ១៥ នាទីជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស