ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កម្ចាត់សត្វល្អិត

វិធីសាស្រ្តបណ្តេញពីងពាងឲ្យអស់ពីគេហដ្ឋានរបស់អ្នក!

16-Jun-2018 11:38 AM

រូបភាព


ដោយ: Uddam

អ្នកណាក៏មិនចូលចិត្តសត្វល្អិតចង្រៃដែរ។ ប៉ុន្តែការដែលប្រើសារធាតុគីមីដើម្បីបណ្តេញពួកវានោះ គឺពិតជារឿងដែលពិបាកព្រោះថាអ្នកអាចនឹងពុលខ្លួនឯង។ ដូច្នេះវិធីធម្មជាតិដែលមិនប៉ះពាល់ដល់សុខភាពរបស់អ្នកនោះគឺត្រូវប្រើស្លឹកជីអង្កាម រឺស្លឹកជីនាៗ។

ដោយសារតែជីអង្កាមមានអត្ថប្រយោជន៍ខ្ពស់ ហើយអាចក្នុងការជួយបញ្ហានាៗដូចជា៖
– អាឡែកស៊ីច្រមុះ
– ជំងឺហឺត
– ជំងឺស្ត្រេស
– ឈឺក្បាល
– ការឈឺចាប់ដោយការរលាកនៃបំពងអាហារផ្នែកខាងលើ
– ជំងឺរាករូស
– ការរីកលូតលាស់បាក់តេរីនៅក្នុងពោះវៀនតូច
– ការចុកពោះរបស់ទារក
– ខ្យល់ដង្ហើមមិនល្អ
– ការព្យាបាលដោយសារធាតុគីមី ;បញ្ហាការចងចាំ -ល-។

ដើម្បីប្រើប្រាស់ជីអង្កាមក្នុងការកំចាត់សត្វល្អិតអោយចេញពីក្នុងផ្ទះរបស់អ្នក ក៏មិនមែនជារឿងដែលពិបាកនោះដែរ។ អ្នកគ្រាន់តែយកប្រេងជីអង្កាម បន្តក់ចូលទៅក្នុងទឹកធម្មតាបួនប្រាំដំណក់ ហើយចាក់ល្បាយដែលលាយរួចចូលទៅក្នុងដបដែលមានចំពួយបាញ់។បន្ទាប់មក, បាញ់ល្បាយនោះអោយពេញក្នុងផ្ទះ, ទ្វារ, ចង្អួច និងកន្លែងផ្សេងៗដែលអ្នកសម្គាល់ឃើញថាមានសត្វពីងពាង និងសត្វចង្រៃ។វិធីនេះនឹងអាចជួយអ្នកបានជារៀងរហូតសម្រួលអត្ថបទដោយ៖ខ្ទឹមស