ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីផ្សំ​ថ្នាំពុល​ធម្មជាតិ​កម្ចាត់​សត្វល្អិត​លើ​ដំណាំ​បន្លែ​

08-Apr-2019 02:13 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-ដើម​ផ្កាស្បៃរឿង ៤​គុម្ព​-សំបក​ស្តៅ ១៥ គីឡូក្រាម​-សំបក​កន្ទួត ១៥ គីឡូក្រាម​-រំដេង ៣ ខាំ​-មើម​ក្តួច ៥ គីឡូក្រាម​-មើម​ម្រះព្រៅភ្នំ ២ គីឡូក្រាម​-វល្ល៍​បណ្តូល​ពេជ្រ ១៥ គីឡូក្រាម​-ដើម​ប្រមាត់​មនុស្ស ៣ គីឡូក្រាម​-ផ្លែ​ស្លាក់ ១៥ គីឡូក្រាម​-ខ្លឹម​ស ១ គីឡូក្រាម​+វិធី​ផ្សំ
​-យក​ធាតុ​ផ្សាំ​ទាំងអស់ ទៅបុក ឬ​ដំ​ឱ្យ​ទក់ រួច​ដាក់​ក្នុង​ពាង​ធំ​មួយ ដោយ​ចាក់ទឹក​ឱ្យ​លិច​ធាតុ​ផ្សំ​ទាំងនោះ រួច​ត្រាំ​វា​ទុក​ក្នុង​រយៈពេល​១៥ ទៅ​២០​ថ្ងៃ ទើប​យក​ទៅប្រើ-ក្រោយ​ពី​ផ្សំ​រួចរាល់​ហើយ យក​ទឹក​ថ្នាំ​នេះ ទៅ​ទុក​នៅ​ក្រោម​ម្លប់ ហើយ​បើក​គម្រប​ពាង កូរ​មួយថ្ងៃ​ម្តង ដើម្បី​ឱ្យ​ថ្នាំ​ឆាប់​កាច់+វិធី​ប្រើ
​-ស្រោច​ទៅលើ​ដំណាំ​បន្លែ​គ្រប់​ប្រភេទ មានដូចជា ស្ពៃ ខាត់​ណា ត្រកួន ជាដើម*ក្នុង​ការប្រើ ត្រូវ​លាយថ្នាំ​ទៅតាម​អាយុ​ដំណាំ៖
-ដំណាំ​នៅ​តូច​កម្ពស់ ១ ទៅ ២​តឹក យក​ទឹក​ថ្នាំ ១​លីត្រ លាយ​ជាមួយ​ទឹក ១០​លីត្រ​
-ដំណាំ​ធំ ត្រូវ​លាយ​ទឹក​ថ្នាំ ១​លីត្រ​ដដែល ជាមួយ​ទឹក ៨​លីត្រ (​បន្ថយ​)
​-គេ​ប្រើ​ថ្នាំ​នេះ ស្រោច​រៀងរាល់​៣​ទៅ​៥​ថ្ងៃ​ម្តង ស្រោច នៅ​ពេល​ល្ងាច​ត្រជាក់-នៅពេល​ព្រលឹម ទើប​ស្រោច​ទឹក​ធម្មតា​លាង​តាម​ក្រោយ
-ការធ្វើ​ដូច្នេះ ដើម្បី​កុំឱ្យ​ស្រពោន​ស្លឹក នៅពេល​ត្រូវ​កម្តៅថ្ងៃ-ត្រូវ​ផ្អាក​ការ​ស្រោច​ទឹក​ថ្នាំ មុន​ពេល​ប្រមូល​ផល​បាន​១​សប្តាហ៍
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត