ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីផ្សំចំណីមាន់សម្រាប់អ្នកចិញ្ចឹមមាន់តាមបែបធម្មជាតិ

12-Apr-2019 12:58 PM

រូបភាព


ដោយ: Uddam

+វិធីធ្វើ៖
-យកត្រគួន៥ចាន-កន្ទក់៥ចាន-ត្រីស្ងោរ៥ចាន-កំពឹស២ចាន-កាកដូង៣ចាន-ចុងឣង្ករ៥ចាន-មេជីចេក១ដបកន្លះលីត្រ-បរិមាណចំណីនេះយើងអាចដាក់ប្រទាលកន្ទុយក្រពើចិតយកសាច់២ធាងទៀតក៏ល្អ
-លាយរួចហើយយើងអាចយកឲ្យមាន់ស៊ី ១ថ្ងៃ៣ពេល សម្រាប់មាន់អាយុ២អាទិត្យឡើង+វិធីធ្វើមេជីចេក៖
-ដើមចេកហាន់ ឬចិញ្ច្រាំ១០គីឡូ ស្កររងូ (កាកសំណល់ស្ករសពីរោងចក្រស្ករស) កន្លះគីឡូ
-យកកាកស្ករ ចាក់ចូលទឹក ១០លីត្រ ហើយកូរឱ្យសព្វ រួចយកចាក់ចូលក្នុងល្បាយចេក-ចាក់ចូលផុង ឬក្រឡបិទគម្របឱ្យជិតទុក៤៥ថ្ងៃប្រើបាន
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត