ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីបណ្តុះកូនម្នាស់ឲ្យបានច្រើន និងយកទៅដាំឆាប់ដុះ

11-Sep-2019 05:35 PM

រូបភាព


ដោយ: Uddam

+វិធីធ្វើ
-ឆ្កឹះយកគ្រាប់ម្នាស់ចេញពីភ្នែកម្នាស់
-សំដិលហាលក្នុងម្លប់៣ថ្ងៃ ដោយស្រោបស្បៃស្ងួត
-បន្ទាប់មកហាលក្រោមពន្លឺថ្ងៃ ១ថ្ងៃ ដោយស្រោបស្បៃស្ងួត
-យកក្រដាសអនាម័យក្រាស់ ផ្សើមទឹក រួចដាក់ចូលក្នុងប្រអប់ប្លាស្ទិក ដែលអាចបិតគំរបជិតដោយគ្មានខ្យល់ចូល
-ដាក់តំរៀបគ្រាប់ដាក់លើក្រណាត់ដែលសើមនោះ រួចបិតគំរបអោយជិតខ្យល់
-ដាក់ប្រអប់ប្លាស្ទិកនោះ នៅមាត់បង្អួចដែលមានពន្លឺចាំងចូល
-រៀងរាល់ ២សប្តាហ៍ម្តង បើកគំរបបន្ថែមទឹក អោយក្រដាសសើមៗ
-១ខែកន្លះ ទៅ ២ខែ ក្រោយមក កូនម្នាស់នឹងដុះចេញជារូបរាង
– ពេលឃើញថាដុះឬស ទើបយកទៅដាក់ដាំក្នុងថង់បណ្តុះ ដែលមានដី លាយជីកំប៉ុស្ត៍
–    ប្រសិនបើមានទឹក អ៊ីដ្រូសែពីរីដុកស៊ីត ដាក់ផ្សើមក្រដាស នោះប្រសិទ្ធិភាពមានកំរិតខ្ពស់
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។