ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើសម្លរកកូរខ្មែរ ជាមួយបន្លែងាយរកតាមវិធីខាងក្រោម !!

29-Mar-2019 11:20 AM

រូបភាព


ដោយ: Uddam

តោះធ្វើញ៉ាំទាំងអស់គ្នា !! ចង់ធ្វើសម្លរកកូរឆ្ងាញ់កុំភ្លេចគ្រឿងផ្សំទាំងនេះ

+របៀបធ្វើ សម្លរកកូរកុំភ្លេចធ្វើញ៉ាំខ្លួនឯង៖ សម្លកកូរ មេផ្ទះទាំងឡាយ ចាំបាច់គួរចេះស្លរសម្លនេះ ព្រោះវាជាអត្តសញ្ញាណនៃរសជាតិសម្លរបស់ខ្មែរ ហើយអាចធ្វើតាមរបៀបខុសគ្នាតិចតួច តាមតំបន់តាមខេត្ត និងចំណង់ចំណូលចិត្តអ្នកញ៉ាំ តែខាងក្រោមជាគ្រឿងផ្សំសំខាន់ៗដែលអ្នកស្លរកកូរមិនគួរភ្លេចដាក់វា។

+គ្រឿងផ្សំ
ឆ្អឹងជំនីជ្រូក សាច់បីជាន់ ត្រីឆ្លាំង អង្ករលីង ប្រហុកចិញ្រ្ចាំ គ្រឿងបុក (គល់ស្លឹកគ្រៃ យកដល់ចុង រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម)ខ្ទិះដូង បន្លែ ល្ពៅ ត្រប់វែង ល្ហុង ចេកខ្ចី សណ្ដែកគួរ ខ្នុរខ្ចី ត្រប់ពុតលំញង ស្លឹកម្រុំ ស្លឹកម្រះ។

+វិធីធ្វើ៖ដាក់ខ្ទះបំពងខ្ទឹម អោយឈ្ងុយ ដាក់បន្លែឆាបន្តិច ថែមទឹកឆា២,៣ ត្រឡប់ អោយទន់បន្លែលើកទុកសិន
យកឆ្នាំងដាក់ប្រេងចូល ឆាគ្រឿងបុក បន្ទាប់មកដាក់ប្រហុកចូល ឆាអោយឈ្ងុយ ដាក់ឆ្អឹងជំនី និងសាច់ជ្រូកបីជាន់ចូល រួចដាក់ អំបិល ទឹកត្រី ម្សៅស៊ុប ស្ករត្នោត

ថែមអង្ករលីង១ស្លាបព្រាបាយចូល ឆាបន្តអោយឆ្អិនសាច់តិច ទើបដាក់ត្រីចូល អោយចូលជាតិបន្តិច ស្រង់ត្រីឡើង ដាក់ទឹករំងាស់អោយពុះ ដាក់បន្លែចូល ទុកអោយពុះ ដាក់ត្រីចូល ពេលពុះដាក់ខ្ទិះដូង ស្លឹកម្រុំ ឬ ត្រួយម្រះ អង្ករលីងអោយពុះតិច ជាការស្រេច បើមិនចូលចិត្តដាក់ខ្ទិះដូង យើងគ្រាន់ដកខ្ទិះដូង១ចេញទៅ តាមចំនូលចិត្ត៕