ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើមឹកពីងពាងឬមឹកបំពងជ្រលក់ទឹកម្ទេស!

27-Apr-2019 09:27 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖- មឹកពីងពាង៥ខាំ-ម្រេចម៉ត់ ១/២ស្លាបព្រាកាហ្វេ-ម្សៅខ្ទឹម ១ស្លាបព្រាកាហ្វេ-ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ- ប័រ (សម្រាប់អាំងសាច់)- ទឹកម្ទេស

+វិធីធ្វើ៖– វះមឹកលាងទឹកឲ្យស្អាត រួចប្រឡាក់ជាមួយម្សៅខ្ទឹម ម្រេច និងទឹកស៊ីអ៊ីវច្របល់ឲ្យសព្វល្អ ទុកចោលរយៈពេល៣០នាទីឲ្យចូលគ្រឿងសព្វ ទើបយកមកចៀនឬស្ងោរ តាម ចំណង់ចំណូលចិត្ត ឲ្យឆ្អិនដួស ដាក់ចាន ពេលញ៉ាំជ្រលក់ជាមួយទឹកម្ទេស ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស