ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

វិធីធ្វើទឹកសុខភាពបណ្តេញជាតិពុលចេញពីរាងកាយ!

30-Mar-2019 11:01 AM

រូបភាព


ដោយ: Uddam

+ គ្រឿងផ្សំ៖-ម្នាស់ ចំនួន ១ពែង (ចិតសម្បកយកតែសាច់កាត់ជាដុំៗ)-ស្ពៃ ស្ពីណា (Spinach រកបានដោយងាយនៅផ្សារទំនើប) ចំនួន១បាច់ ឬ១ពែង-ផ្លែប៉ោមបៃតង ១ផ្លែ (លាងទឹកឱ្យស្អាតចិតដុំៗទាំងសម្បក)
-តែបៃតងឆុង ១កែវ (តែ១កញ្ចប់ឆុងជាមួយទឹកក្តៅឧណ្ហៗ១ពែង)-ខ្ញី ១ ទៅ២ដុំ (ចិតសម្បកចេញហើយកាត់ជាដុំៗ)- ទឹកដូងស្រស់ ១កែវ-ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ-ទឹកឃ្មុំ ២កូនស្លាបព្រា- ផ្លែតាសក់ កន្លះផ្លែ (លាងទឹកស្អាតចិតជាដុំៗទាំងសម្បក)- ស្លឹកជីរអង្កាម ៦ ទៅ៨សន្លឹក+ការអនុវត្ត៖- ជាដំបូងដាក់គ្រឿងផ្សំដូចជា ស្ពៃស្ពៃណា ដុំខ្ញី ទឹកតែបៃតង ទឹកដូងទៅក្រឡុកឱ្យហ្មត់មួយដំណាក់កាលសិន បន្ទាប់មកសឹមដាក់ម្នាស់ ផ្លែប៉ោម និងតាសក់ចូលទៅក្រឡុកចូលគ្នាម្តងទៀត
– ជាចុងក្រោយបន្ថែមទឹកឃ្មុំ ទឹកក្រូចឆ្មារ និងស្លឹកជីរអង្កាម ហើយក្រឡុកម្តងទៀត រួចចាក់ដាក់កែវទុកទទួលទានជាការស្រេច។+ចំណាំ៖- ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់អ្នកគួរតែទទួលទានភេសជ្ជៈនេះ ១ថ្ងៃ មួយកែវ ឬក៏ទុកក្នុងទូទឹកកកទទួលទានម្តងបន្តិចៗរហូតអស់១កែវក្នុងមួយថ្ងៃក៏បានដែរ- អាចបន្ថែមបន្លែ ផ្លែឈើដែលអ្នកចូលចិត្តក្រឡុកជាមួយភេសជ្ជៈមួយនេះបន្ថែមក៏បានដែរ។សម្រួលអត្ថបទដោយ៖ខ្ទឹមស