ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

វិធីដាំរមៀតក្នុងផើងនៅផ្ទះដើម្បីទទួលបានផលខ្ពស់តាមវិធីងាយៗ..!!

24-Jan-2019 10:51 PM

រូបភាព


ដោយ: Uddam

រមៀត​គឺ​ជា​ដំណាំ​គ្រឿង​ទេស​មួយ​ប្រភេទ​ដែល​មាន​លក្ខណៈ​សម​ស្រប ល្អ ងាយ​ស្រួល​ដាំ និង​មាន​ប្រយោជន៍​ច្រើន ក៏​ព្រោះ ៖


-រមៀត​មិន​សូវ​រើស​ដី និង​អាច​ដាំ​បាន​នៅ​លើ​ដី​ច្រើន​ប្រភេទ
-រមៀត​ដុះ​លូត​លាស់​នៅ​ក្នុង​ម្លប់ និង​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ក៏​បាន ដែល​ជា​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​ដាំ​ចម្រុះ​ជាមួយ​ដំណាំ​ផ្សេង​ទៀត​នៅ​ក្នុង​សួន
-មិន​ទាម​ទារ​ការ​ថែ​ទាំ​ច្រើន
-មាន​ប្រយោជន៍​ច្រើន​មុខ អាច​ប្រើ​ជា​គ្រឿង​ផ្សំ​សម្រាប់​ស្ល​បរិភោគ ធ្វើ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​រោគ​មនុស្ស និង​សត្វ ។

សម្ភារៈត្រូវមាន ៖
-ផើង​ជ័រ (ទំហំ​ធំ​ល្មម​តាម​តម្រូវ​ការ​ជាក់​ស្តែង)
-ដី​ជី​កំប៉ុស, ដី​ផុស​ល្អ, ដី​ធូរ, ដី​ល្បាយ​ខ្សាច់, ដី​ល្បាប់ (ជាប្រភេទដីមិនលិចទឹក)
-មើម​រមៀត ឬ​ក្បាល​រមៀត ឬ​ខ្នែង​មើម​រមៀត​ក៏​បាន

វិធីដាំ ៖
-ចាក់​ដី​ចូល​ក្នុង​ផើង​ក្នុង​កម្រិត​សម​ល្មម
-ដាក់​កប់​មើម​ក្បាល​រមៀត ប្រហែល​២​ថ្នាំង​ដៃ និង​លុប​ដី​គ្រប​ពី​លើ
-ត្រូវ​ថែ​ទាំ​ស្រោច​ទឹក​ជាប់​គ្នា​ក្នុង​រយៈ​១៥​ថ្ងៃ

ចំណាំ៖
-រមៀត​នឹង​ចាប់​ផ្តើម​ដុះ​ចេញ​ខ្នែង​ថ្មី មួយ​ខែ​ក្រោយ​ដាំ ហើយ​វា​នឹង​លូត​លាស់​លឿន​ក្នុង​រយៈ​ពេល​៤​ខែ
-រមៀត​នឹង​រីក​ធំ​ល្អ​ចាប់​ពី​អាយុ​៧ ទៅ​៩​ខែ​ក្រោយ​ពេល​ដាំ
-ទី​កន្លែង​ដាំ​រមៀត ត្រូវ​ជិត​ប្រភព​ទឹក​សម្រាប់​ស្រោច​ឱ្យ​បាន​គ្រប់​គ្រាន់ តែ​មិន​ត្រូវ​ជោគ​ជាំ​ទេ
-ទីតាំង​ដាក់​ផើង​រមៀត អាច​ទុក​ដាក់​ទាំង​ក្នុង​ម្លប់ និង​អាច​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ