ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

វិធីដាំបន្លែក្នុងដបប្លាស្ទិច ដោយមិនត្រូវការដី

02-Feb-2019 09:27 AM

រូបភាព


ដោយ: Uddam

វិធីដាំបន្លែក្នុងដបប្លាស្ទិច ដោយមិនត្រូវការដី

វត្ថុត្រូវមានដូចជា៖ ដបប្លាស្ទិចផ្សេងៗ អេប៉ុង ក្រដាស ឬក្រណាត់ដែលយើងចោល និងទឹកជីសម្រាប់ដាំ
វិធីកាត់ដប និងដាក់គ្រាប់ពូជយើងអាចស្វែងយល់តាមរូបភាពនីមួយៗបាន
ដាក់ទឹកលៃយ៉ាងណាដល់ត្រឹមផ្ទៃអេប៉ុងដែលដាក់ដាំគ្រាប់ពូជ


+ចំពោះការលាយទឹកជី៖
យើងអាចយកលាមកគោ ឬលាមកប្រចៀវម៉ដ្ឋ ហាលស្ងួត១-២អាទិត្យ ឲ្យងាប់មេរោគ
យក១ក្តាបដៃ លាយជាមួយទឹកស្អាត៥លីត្រ រួចយកវាទៅហាលថ្ងៃចំនួន៣ថ្ងៃទើបយកមកប្រើបាន។
ពេលដាក់ដាំរួចត្រូវយកក្រដាស ឬក្រណាត់មករុំជំវិញដើម្បីការពារ
ផ្នែកទឹកជី និងឬសរបស់វាពីកំដៅ និងពន្លឺថ្ងៃ។


ដោយ៖ អ៊ាង សុផល្លែត