ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំដំណាំម្រេចតាមបែបធម្មជាតិ

23-Apr-2019 11:57 AM

រូបភាព


ដោយ: Uddam

+ការរៀបចំរណ្ដៅដាំ
-ក្នុងការដាំត្រូវជ្រើសរើសទងដែលមានដើមថ្លោស រឹងមាំល្អ ឫសជើងតុកកែ ដុះគ្រប់ថ្នាំង
-រណ្តៅត្រូវជីកទំហំ ៣០, ៤០ និង ៥០ស.ម
-ជីកចំងាយ ១៥ ទៅ ២០ស.ម ពីជន្លង់-ជាទូទៅចំនួនកូនម្រេច ២.០០០ដើម ក្នុង ១ហិកតា
-ក្នុងរណ្តៅដាក់ជីលាមកសត្វ ៣០ ទៅ ៤០ គ.ក្រ. លាយជាមួយដី
+ការរៀបចំដាក់ជន្លង់
-ការដាក់ជន្លង់អាចដាក់នៅពេលដាំ មុនពេលដាំ និងក្រោយពេលដាំ ១៥ ទៅ ២០ថ្ងៃ-ជន្លង់នេះគឺត្រូវជ្រើសរើសមើលគុណភាពឲ្យបានយូរគឺ ១៥ ទៅ ២០ឆ្នាំ
-ជន្លង់ជាទូទៅមានកំពស់ ៣ ទៅ ៤ម៉ែត្រ
-ចន្លោះពីជន្លង់មួយទៅជន្លង់មួយ ២ម៉ែត្រ-ជន្លង់ដែលគួរជ្រើសរើសជាឈើខ្លឹមដូចជា ផ្ចឹក សុក្រម (ប្រភេទជន្លង់ងាប់)
+ការកាត់ទងម្រេចទុកសំរាប់ដាំ
-ម្រេចបន្តពូជដោយទង គួរជ្រើសរើសទងវានៅមិនទាន់បែកខ្នែង យកទងដែលមានអាយុ១ឆ្នាំ ហើយ កាត់ទងប្រវែង ៣តឹក-ប្រលះយកមែកចេញឲ្យអស់យកទៅដោតផ្សាំសិន ឬដោតក្នុងរណ្តៅតែ
+ការដាក់ដាំ
-របៀបទី១-ដាក់ទងរាងបញ្ឆិត ឲ្យទងឱនទៅរកជន្លង់
-របៀបទី២-យកកំណាត់ទងពីដើមម្រេចថ្មីៗ ជ្រលក់ទឹកពី ១៥ ទៅ ២០នាទី-ដាំរាងបញ្ឆិតដូចខាងលើ ដោយឲ្យទងអោនទៅរកជន្លង់
-ដាក់ដាំ២ទងក្នុង១រណ្ដៅដោយឲ្យជើងតុកកែផ្ងារឡើងលើ
-កំណាត់ទងកប់ចូលក្នុងដី ២ភាគ៣ លុបទងកម្រាស់ ៣ស.ម. បង្ហាប់ដោយជាន់ជើងឲ្យណែន
-របៀបទី៣-យកកំណាត់ទងម្រេច២ ដាក់ទន្ទឹមគ្នាក្នុងរណ្ដៅផ្តេកទងទាំងពីរឲ្យងាកទ្រេតចេញពីគ្នា-យកលាមកសត្វដាក់ក្នុងរណ្តៅដោយទុកឲ្យទងលេចចេញមកលើតែ ២ ទៅ ៣ថ្នាំងប៉ុណ្ណោះ
+បច្ចេកទេសនៃការថែទាំដំណាំម្រេច
-ធ្វើស្មៅ ជ្រោយដី ១ ទៅ ២ដង ក្នុង១ឆ្នាំ
-គ្របគល់ម្រេចនៅពេលធ្វើស្មៅ-ស្រោចទឹកពេលដាំ(៥លីត្រក្នុង១រណ្ដៅ) នៅរដូវប្រាងស្រោច ១ថ្ងៃម្តង
-ចងទងម្រេចជាប់ជន្លង់ការពារខ្យល់បោកបក់
-បេះផ្កាចោលខ្លះជំរុញលូតលាស់ដើម
-ការធីវកូន មានការកាត់ខ្នែង និងដករំលោះកូនចេញ (ទុក ៣ ទៅ ៤ដើមក្នុង ១គុម្ព)-ការចាក់ដីបន្ថែម៖ ធ្វើក្រោយពីការជ្រោយដី លុបគល់ (ធ្វើ២ដងក្នុង១ឆ្នាំ គឺដើមរដូវភ្លៀង និងចុងរដូវភ្លៀង)
-ការដាក់ដី នៅពេលចាប់ផ្តើមផ្កានិងចាប់ផ្តើមផ្លែ បន្ទាប់ពីបេះផ្លែ (ជីធម្មជាតិ ១០ ទៅ ១៥គីឡូក្រាមក្នុង១រណ្តៅ)
-ការកាត់ខ្នែង អនុវត្ត៤ឆ្នាំដំបូងបន្ទាប់ពីដាំ+ការប្រមូលផល
-បេះក្រោយផ្ការយៈពេល ៩ខែ ផ្លែទុំមានពណ៌ក្រហមជាំ
-ការប្រមូលផលធ្វើច្រើនសារ
-ម្រេចអាយុ ៣ឆ្នាំ ផ្តល់ទិន្នផល ១ ទៅ ២ គីឡូក្រាមក្នុង ១ដើម-ម្រេចអាយុបាន ៤ ទៅ ៦ឆ្នាំ ផ្តល់ផល ៤ ទៅ ៧ គីឡូក្រាម ក្នុង១ដើម
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត