ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំដំណាំទំពាំងបារាំង

10-Mar-2019 02:28 PM

រូបភាព


ដោយ: Uddam

-យកពូជដែលយើងមាន (មកពីថៃ) យកពូជទាំងនោះទៅត្រាំទឹកក្តៅឧណ្ហៗ ដើម្បីឱ្យវាឆាប់ដុះនៅសីតុណ្ហភាព ៤៥ ទៅ ៥០អង្សាសេ ត្រាំទុកចោលរយៈពេល ១៥នាទី
-ដកវាយកទៅដាក់ក្នុងទឹកស្អាត ឫត្រាំក្នុងទឹកសុទ្ធក៏បាន ត្រាំវាទុក ២៤ម៉ោង-បន្ទាប់មកយកវាកន្លែងខ្ចប់ទុកវា ៧ ទៅ ១០ថ្ងៃ ទើបដុះ
– ឈូសរោងយកគោយន្តឈូសរងគន្លង
– លាយអាចម៍គោ និងជីអង្គាមក្រាលរងធ្វើឱ្យវាមានសំណើម– មើលថែទាំវាឱ្យបានដិតដល់ និងទៀងទាត់
– ១០ ទៅ ១៥ថ្ងៃ ពិនិត្យមើលម្តង
– ៣ ទៅ ៤ខែ ដាក់ជីម្តង– ទំពាំងបារាំងអាចផ្តល់ផលរយៈពេល ៨ខែឡើងទៅ ហើយវាអាចរស់បានរហូតដល់ទៅ ២០ឆ្នាំ
– តម្លៃនៅក្នុងទីផ្សារ ៤ដុល្លារ ក្នុងមួយគីឡូក្រាម– ទំពាំងមួយមានកណ្តៀងជុំវិញពេលប្រមូលផល ត្រូវតែដកវាចេញ ដើម្បីទុកឲ្យវាដុះបន្ត ៕សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត