ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

វិធីជួយព្យាបាលដំបៅមាត់ងាយៗដោយខ្លួនឯង!

13-Apr-2019 10:39 AM

រូបភាព


ដោយ: Uddam

ដំបៅមាត់អាចមើលទៅជារឿងតូចតាចនិងមិនបង្កផលវិបាកអីនោះទេ ប៉ុន្តែវាធ្វើឱ្យមនុស្សឈឺចាប់ខ្លាំងនិងមានអារម្មណ៍មិនស្រួល។ នៅពេលដំបៅមាត់ វានឹងធ្វើឱ្យលោកអ្នកពិបាកទទួលទានអាហារ ផឹកទឹក និងសូម្បីនិយាយគ្នា។ 

១-ខ្ពុលមាត់ជាមួយទឹកអំបិល៖ឱសថងាយៗនិងមានប្រសិទ្ធភាពបំផុតសម្រាប់ដំបៅមាត់គឺទឹកអំបិល។ លាយអំបិល១ស្លាបព្រាកាហ្វេ និងទឹកមួយកែវ រួចខ្ពុលឱ្យសព្វពេញមាត់ សឹមខ្ជាក់ទឹកចេញ។ ទឹកអំបិលមានគុណសម្បត្តិប្រឆាំងមេរោគក្នុងមាត់ក៏ដូចជាគុណសម្បត្តិប្រឆាំងរលាកផងដែរ ដែលជួយបំបាត់ទាំងឈឺចាប់ផ្សេងៗក្នុងមាត់ផងដែរ។

២. លាបទឹកឃ្មុំ៖ទឹកឃ្មុំក៏ជាឱសថដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលដំបៅមាត់ផងដែរ។ ទឹកឃ្មុំល្បីខាងប្រឆាំងបាក់តេរី និងព្យាបាលមុខរបួសពូកែលេខមួយ។ លាបទឹកឃ្មុំលើដំបៅក្នុងមាត់មួយថ្ងៃ៤ដង និងលាបឱ្យបាន៥ថ្ងៃជាប់គ្នា នឹងជាសះស្បើយយ៉ាងឆាប់រហ័ស។ ទឹកឃ្មុំមិនគ្រាន់តែជួយបំបាត់ការឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងជួយបន្ថយទំហំដំបៅឱ្យតូចទៀតផង៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស