ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

វិធីងាយៗបណ្តុះរោមចិញ្ចើមឲ្យវែងក្រាស់ស្អាត!

04-Apr-2019 12:03 PM

រូបភាព


ដោយ: Uddam

១-ខ្ញី៖ខ្ញី មានរសជាតិហឹរ ដែលអាចជួយបង្កើនចលនានៃឈាម និងសម្អាតស្បែក។ ពេលទឹកខ្ញីជ្រាបចូលទៅកាន់ឫសនៃរោមចិញ្ចើម វាជួយឲ្យរោមចិញ្ចើមដុះលឿន និងមានពណ៌ច្បាស់។+វិធីធ្វើ៖ លាងខ្ញីឲ្យបានស្អាតល្អ កាត់ជាបន្ទះស្តើងៗ បន្ទាប់មកយកវាទៅអូសចុះឡើងថ្នមៗលើរោមចិញ្ចើមប្រហែល២នាទីដើម្បីឲ្យទឹកខ្ញីជ្រាបចូល ហើយទុកចោលមួយយប់សឹមលាងទឹកចេញ។ វិធីម្យ៉ាងទៀត អ្នកអាចច្របាច់យកតែទឹកខ្ញី ហើយលាបម៉ាស្សាថ្នមៗ ទុកចោលមួយយប់ក៏បានដែរ។២-ខ្ទឹមបារាំង និងទឹកឃ្មុំរបស់ពីរមុខមាននាទីជួយបណ្តុះ និងធ្វើឲ្យរោមចិញ្ចើមរឹងមាំល្អ។+វិធីធ្វើ៖ ពុះខ្ទឹមបារាំងជា៣ លាងទឹកឲ្យស្អាត យកតែមួយចម្រៀកបានហើយ រួចកិនឲ្យម៉ដ្ឋដោយម៉ាស៊ីនកិន។ បន្ទាប់មកយកកាកចេញ ត្រងយកតែទឹកប៉ុណ្ណោះ។ យកទឹកខ្ទឹមបារាំងដាក់ចូលចាន លាយទឹកឃ្មុំចូលកន្លះស្លាបព្រាបាយ កូរឲ្យសព្វសាច់ល្អ។ មុនយកទៅលាប ត្រូវលាងសម្អាតត្រង់បរិវេណរោមចិញ្ចើមជាមួយទឹកទឹកក្ដៅឧណ្ហ៍ៗសិន ដើម្បីឲ្យរន្ធញើសបើកធំជាងមុន។ យកកន្សែងស្អាតជូតទឹកឲ្យស្ងួត ហើយប្រើសំឡីជ្រលក់ទឹកខ្ទឹមបារាំងដែលលាយហើយ យកទៅលាបលើរោមចិញ្ចើមអូសពីលើក្រោមឡើងលើ ទុកចោលមួយយប់ សឹមលាងចេញជាមួយទឹកត្រជាក់នៅពេលព្រឹក។ គួរអនុវត្តឲ្យបាន៣ដងក្នុងមួយសប្តាហ៍។ ត្រឹមរយៈពេលពីរសប្តាហ៍ប៉ុណ្ណោះ អ្នកនឹងឃើញថា រោមចិញ្ចើមពិតជាដុះវែងក្រាស់ដូចប្រាថ្នា។

សម្រួលអត្ថបទដោយ៖ខ្ទឹមស