ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីងាយៗដាំរមៀតក្នុងផើងនៅផ្ទះទទួលបានផលខ្ពស់

31-Aug-2018 02:43 PM

រូបភាព


ដោយ: Uddam

រមៀត គឺជាដំណាំគ្រឿងទេសមួយប្រភេទដែលមានលក្ខណៈសមស្រប ល្អ ងាយស្រួលដាំ និងមានប្រយោជន៍ច្រើន ក៏ព្រោះ ៖

Image may contain: plant, flower, nature and outdoor-រមៀតមិនសូវរើសដី និងអាចដាំបាននៅលើដីច្រើនប្រភេទ
-រមៀតដុះលូតលាស់នៅក្នុងម្លប់ និងក្រោមពន្លឺព្រះអាទិត្យក៏បាន ដែលជាលក្ខណៈងាយស្រួលឱ្យដាំចម្រុះជាមួយដំណាំផ្សេងទៀតនៅក្នុងសួន

Image may contain: plant, sky, outdoor and nature

-មិនទាមទារការថែទាំច្រើន និងមានប្រយោជន៍ច្រើនមុខ អាចប្រើជាគ្រឿងផ្សំសម្រាប់ស្លបរិភោគ ធ្វើជាថ្នាំសម្រាប់ព្យាបាលរោគមនុស្ស និងសត្វ ។

សម្ភារៈត្រូវមាន ៖
-ផើងជ័រ (ទំហំធំល្មមតាមតម្រូវការជាក់ស្តែង)
-ដីជីកំប៉ុស ដីផុសល្អ ដីធូរ ដីល្បាយខ្សាច់ ដីល្បាប់ (ជាប្រភេទដីមិនលិចទឹក)
-មើមរមៀត ឬក្បាលរមៀត ឬខ្នែងមើមរមៀតក៏បាន។

វិធីដាំ ៖
-ចាក់ដីចូលក្នុងផើងក្នុងកម្រិតសមល្មម
-ដាក់កប់មើមក្បាលរមៀត ប្រហែល២ថ្នាំងដៃ និងលុបដីគ្របពីលើ
-ត្រូវថែទាំស្រោចទឹកជាប់គ្នាក្នុងរយៈ១៥ថ្ងៃ។

ចំណាំ ៖
-រមៀតនឹងចាប់ផ្តើមដុះចេញខ្នែងថ្មី មួយខែក្រោយដាំ ហើយវានឹងលូតលាស់លឿនក្នុងរយៈពេល៤ខែ
-រមៀតនឹងរីកធំល្អចាប់ពីអាយុ៧ ទៅ៩ខែក្រោយពេលដាំ
-ទីកន្លែងដាំរមៀត ត្រូវជិតប្រភពទឹកសម្រាប់ស្រោចឱ្យបានគ្រប់គ្រាន់ តែមិនត្រូវជោគជាំទេ

-ទីតាំងដាក់ផើងរមៀត អាចទុកដាក់ទាំងក្នុងម្លប់ និងអាចនៅក្រោមពន្លឺព្រះអាទិត្យ
-រមៀតអាចដាំ និងដុះលូតលាស់ល្អចាប់ពីខែឧសភា ដល់ខែកក្កដា ។ វេលាដែលរមៀតផ្តល់ផលល្អ អាចប្រមូលបាន គឺនៅពេលអស់ទឹកភ្លៀងចុងឆ្នាំ ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ។

ប្រភព៖ វាយោ

**រមៀត មានប្រយោជន៍ជាឱសថដ៏មហាសាល ព្យាបាលជំងឺមហារីក ដំបៅក្រពះ ឈឺក្រពះរ៉ាំរៃ ជួយបំបាត់ឆ្អឹងពុក ជំនួយថ្លើម រក្សាសម្រស់ឲ្យក្មេងជាងវ័យ

-រមៀត ព្យាបាលជំងឺដំបៅក្រពះ និងជួយបំបាត់ឆ្អឹងពុក
-រមៀត ឬល្មៀត ជារុក្ខជាតិដែលគេស្គាល់ជាទូទៅ វាមានសារធាតុ ខឺរឃ្យូមីន ដែលអាចទប់ទល់នឹងរ៉ាឌីកាល់សេរី និងការរលាក ព្រមទាំងកាត់បន្ថយជំងឺអាល់ហ្សៃមើរ (ជំងឺភ្លេចភ្លាំងវង្វេងវង្វាន់)


-រមៀត អាចការពារថ្លើម មិនអោយសារធាតុពុលបំផ្លាញបាន និងមានប្រសិទ្ធភាពសម្លាប់មេរោគបាក់តេរី ទប់ស្កាត់មហារីក ព្រមទាំងព្យាបាល ជំងឺដំបៅក្រពះទៀតផង។ មានគុណសម្បត្តិពិសេសក្នុងការទប់ស្កាត់ និងការពាររោគរលាកឆ្អឹងសន្លាក់ ជួយបំបាត់ឆ្អឹងពុក ជួយការពារអាការៈរលាក ក្លាយពង ឬការហើមកើតចេញពីរោគផ្សេងៗ ដូចជា រោគហឺត រលាកពោះវៀន និងរោគឆ្អឹង។


-ម៉ាសរមៀត ជួយអោយស្បែកមុខ ភ្លឺរលោង និង បំបាត់ស្នាម វាគឺជាប្រភេទគ្រឿងផ្សំម៉្យាងដែលប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍និយមចូលចិត្តប្រើ សំរាប់មុខម្ហូបមួយចំនួន ហើយប្រើសំរាប់ថែរក្សាសម្រស់ និងស្បែកឲ្យក្មេងជាងវ័យ។


-ព្យាបាលឈឺក្រពះរ៉ាំរៃ យកម្សៅរមៀត និងម្សៅផ្លែចេកខ្ចី យកមួយមុខ ១ស្លាបព្រាកាហ្វេលាយចូលគ្នាជាមួយទឹកក្តៅមួយកែវ ហូបមួយថ្ងៃ២ដង ហូបមួយអាទិត្យនោះបងប្អូននឹងបានធូរស្បើយ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

អត្ថបទពិសេសបន្ថែម៖វិធីព្យាបាលជំងឺរលាកក្រពះរ៉ាំរៃតាមបែបធម្មជាតិ
រមៀត

កាលខ្ញុំរលាកក្រពះ ខ្ញុំអោយភរិយាខ្ញុំបុកក្បាលរមៀត ហើយពួតយកទឹក ចម្រាញ់យកតែទឹកវា។ ផលប្រយោជន៍ខ្លាំងចម្បងគឺៈ រោគរលាកក្រះ មហារីកផ្សេងៗ មិនអាចកើតមាន ជាពិសេស សំរាប់បុរសចំពោះមហារីកក្រពេញប្រូស្តាត ។
សំរាប់ស្រ្តី លេខមួយ គឺស្បែកស្អាត និងគ្មានកោសិការមហារីកមកនៅក្បែរ ។


*តម្រូវការរួមមានៈ
-ក្បាលរមៀត ៥គីឡូ (មិនមែនដៃរមៀត)
-ត្បាល់បុក កូនកាំបិត ស្រោមដៃ និងសំបកដបទឹកសុទ្ធ។

ចំណាំៈ ត្រូវប្រាកដថាជារមៀតធម្មជាតិសុទ្ធ ហាមទិញរមៀតនាំចូលពីប្រទេសជិតខាង ពីព្រោះអាចប្រើថ្នាំគីមីហួសកម្រិត ។ ចូរទិញរមៀតកសិករខ្មែរយើង ។
*របៀបធ្វើៈ
១)ចិតសំបកក្បាលរមៀតអោយស្អាត


២)លាងទឹកអោយស្អាត


៣)ចិតចំណិតតូចៗ ហើយបុកអោយម៉ដ្ឋ (ហាម
លាយទឹក)

៤)ពួតយកទឹក


៥)ចំរោះយកកាកចេញ ហើយច្រកទឹកវាក្នុងដបទឹកសុទ្ធ

*របៀបទទួលទានៈ
-មួយថ្ងៃ មួយដង ពេលព្រឹក ពិសាមុនបាយ


-ក្រឡុកទឹករមៀតបន្តិចមុនពេលចាក់ពិសា ពីព្រោះកំណកម្សៅរមៀតនៅខាងបាតដបជាឱសថពិសេស

-ចាក់ចូលកែវ លាយអំបិលបន្តិច

(ហាមលាយស្ករ) កូរឲ្យសព្វហើយពិសា។

ចំណាំៈ
១)ពេលពិសាហើយ ហាមហូបទឹក
២)ត្រូវពិសាមុនអាហារពេលព្រឹក ៣០នាទី ១ថ្ងៃតែ១ពែងនេះទេ ហូបរយៈពេល១អាទិត្យ។


*ការរក្សាទុកៈ
១) ដាក់នៅកន្លែងដែលមិនត្រូវពន្លឺ និងកំដៅថ្ងៃអាចឲ្យវាខូចគុណភាព
២) ដាក់អោយឆ្ងាយពីដៃក្មេង


អាការៈក្រោយពេលទទួលទានៈ
-ចង់ក្អួត តែត្រូវព្យាយាមកុំឲ្យក្អួត
-ភ្នែករាងលឿងបន្តិច តែមិនជាបញ្ហាចោទ។ នោមរាងលឿងបន្តិច វាជារឿងធម្មតា។

ប្រភពពីលោក៖ ហ៊ុល សេដ្ឋា

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត