ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

វិធីក្នុងការបណ្ដុះផ្សិតអំបោះឲ្យបានត្រឹមត្រូវ និងទទួលបានផលល្អ

09-Sep-2019 05:14 PM

រូបភាព


ដោយ: Uddam

+ធាតុផ្សំនិងសំភារសំរាប់បណ្ដុះផ្សិត
-ចំបើងស្ងួត ២០០គីឡូក្រាម
-ថង់សម្រាប់ច្រកទំហំ ១គីឡូក្រាម
-ខ្សែសម្រាប់ចងមាត់ថង់ និងកងជ័រ-កន្ទក់លេខមួយ ២០គីឡូក្រាម
-កំបោរស ១គីឡូក្រាម
-ស្ករស ២គីឡូក្រាម
-ម្សៅដំណើប ១គីឡូក្រាម
-ម៉ាស្ទិច ១គីឡូក្រាម (ទិញកន្លែងលក់គ្រឿងសំណង់)+ របៀបផ្សំ
-យកចំបើងទៅត្រាំទឹករយៈពេល ៦ម៉ោង រួចកាប់ចិញ្ច្រាំវាឲ្យល្អិត
-បន្ទាប់មកយកទៅច្របល់ឲ្យសព្វជាមួយកន្ទក់ កំបោរស ស្ករស ម្សៅដំណើប ម៉ាស្ទិក កន្ទក់លេខ១ រួចផ្អាប់រយៈពេល ៧ថ្ងៃ
-ច្រកសារធាតុផ្សំនោះចូលទៅក្នុងថង់ដោយអុកឲ្យណែន រួចយកទៅចំហុយរយៈពេល ៦ម៉ោង-ក្រោយពីចំហុយហើយ ត្រូវយកមកដាក់សំដិលឲ្យត្រជាក់រក្សាទុករយៈពេល ១ថ្ងៃ
-បន្ទាប់មកយកមេផ្សិតដាក់ចូលទៅក្នុងថង់បណ្ដុះ
+ចំពោះការដាក់មេមាន ២របៀបគឺ៖
-របៀបទី១
-យកកូនឫស្សីបុកចូលក្នុងថង់បណ្ដុះ រួចដាក់មេផ្សិតចូលតាមរន្ធនោះ។
ផ្សិតនៅពេលបន្ទុំ-របៀបទី២. រោយមេផ្សិតឲ្យពេញមាត់ថង់ រួចចងមាត់ថង់ឲ្យជាប់។ ការដាក់មេផ្សិតតាមរបៀបទី
១ ប្រើអស់តិចជាងរបៀបទី២។
-នៅពេលដាក់មេផ្សិតចូល ត្រូវចងមុង ឬស្បៃព័ន្ធជុំវិញដើម្បីជៀសវាងកុំឲ្យរុយ ឬធូលីចូល​
-ចំពោះអ្នករោយមេផ្សិត ត្រូវសំអាតខ្លួនឲ្យបានស្អាតជាមុននិងប្រើចង្កៀងអាល់កុលដុត​សំលាប់មេរោគ មុននឹងឆ្កឹះមេផ្សិតដាក់ចូលទៅក្នុងថង់ល្បាយ​
-យកថង់បណ្ដុះដែលដាក់មេផ្សិតរួច ទៅរៀបដាក់នៅក្នុងរោងសំរាប់បណ្ដុះផ្សិត ដើម្បីបន្ទំវារយៈពេល ២០ថ្ងៃ+ការរៀបចំធ្វើរោង និងតំរៀបថង់
-រោងបណ្ដុះផ្សិតត្រូវធ្វើដំបូលប្រក់ពីស្លឹក ដើម្បីរក្សាឲ្យអាកាសធាតុនៅក្នុងរោងត្រជាក់
-រោងមានទំហំទទឹង៥ម៉ែត្រ បណ្តោយ១២ម៉ែត្រ អាចដាក់ថង់សម្រាប់បណ្ដុះផ្សិតបានចំនួន ៥០០ថង់
-ក្នុងនោះគាត់រៀបជាជួរចំនួន ២ជួរ ក្នុងមួយជួរតំរៀបបាន ២៥០ថង់+ការថែទាំ
-ក្រោយពីរៀបចំដាក់ថង់បណ្ដុះចងព្យួរនៅក្នុងរោងហើយ គាត់ធ្វើការស្រោចទឹក ២-៣ដង ក្នុងមួយថ្ងៃដោយប្រើទុយោបាញ់ (ព្រឹក ថ្ងៃត្រង់ និងល្ងាច)
-ការស្រោចទឹកនេះដើម្បីជម្រុញឲ្យផ្សិតឆាប់មានកម្លាំង និងអាចដុះលូតលាស់លឿន
-ក្រោយពេលបេះប្រមូលផលម្តងៗ គាត់បានធ្វើការសំអាតមាត់ថង់ដើម្បីកុំមានដង្កូវ ទើបការដុះលើកក្រោយៗបានល្អ+ការចំហុយផ្សិតអំបោះ និងការបន្ទុំផ្សិត
+ការប្រមូលផល
-រយៈពេលនៃការប្រមូលផល គឺអាស្រ័យទៅតាមមេផ្សិត
-ក្រោយពីដាក់បន្ទុំក្នុងរោងមាន   រយៈពេល ២០ថ្ងៃ ផ្សិតចាប់ផ្តើមដុះកូន និងរយៈពេល ២៨ ទៅ ២៩ថ្ងៃ អាចប្រមូលផលបាន-ក្នុងមួយថង់គាត់បេះផ្សិតបានចំនួន ១ ទៅ ២ខាំ។ ក្នុងមួយថ្ងៃបើផ្សិតដុះស្រុសល្អគាត់បេះបាន ៥ ទៅ ១០គីឡូក្រាម ក្នុង៥០០ថង់ ប៉ុន្តែបើដុះមិនស្រុសល្អទេ បេះបានត្រឹម ៣ ទៅ ៤គីឡូក្រាមប៉ុណ្ណោះ
-រីឯតម្លៃលក់បាន ៣.៥០០រៀលទៅ ៤.០០០រៀលក្នុងមួយគីឡូក្រាម
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត