ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

វិធីក្នុងការកំចាត់ជាតិខ្លាញ់លើផ្ទៃមុន!

26-Feb-2019 11:10 AM

រូបភាព


ដោយ: Uddam

-ស្បែកមុខមានប្រេង(ខ្លាញ់)គឺជាបញ្ហាស្បែកមួយដែលតែងតែកើតមានឡើងទៅលើមនុស្សគ្រប់រូបដោយសារតែការផ្លាស់ប្តូរកោសិកាស្បែក និងទៅលើមនុស្សទើបពេញវ័យ(១៨ឆ្នាំ)ឡើងទៅ។ បញ្ហាស្បែកមុខមានប្រេងនេះធ្វើឱ្យស្បែកនៅលើមុខរបស់អ្នកឡើង ដូចជាខ្លាញ់ធ្វើឱ្យមុខកើតមុននិង ធ្វើមុខឆាប់ខូច។
+វិធីទី១៖ សូមយកស៊ុតមួយគ្រាប់វាយបំបែកដាក់ក្នុងចានយកតែផ្នែកពណ៌សកូរឱ្យសព្វ បន្ទាប់មកយកវាមកលាបនៅលើស្បែកមុខទុករហូតដល់វាស្ងួត រួចលាងសំអាតជាមួយនឹងទឹកក្តៅឧណ្ឌៗចេញ។ ចំណាំ៖ធ្វើតាមវិធីនេះឱ្យបាន ២ដង ក្នុង១សប្តាហ៍។+វិធីទី២ ៖វាយបំបែកស៊ុតយកតែផ្នែកពណ៌សរួចយកក្រូឆ្មារ ពាក់កណ្តាល ច្របាច់យកទឹក លាយជាមួយនឹងស៊ុត កូរចូលគ្នាឱ្យ បន្ទាប់មក លាបនៅលើមុខ ទុករយៈពេល ១៥នាទី រួចលាងសំអាតមុខចេញជាមួយនឹងទឹកក្តៅឧណ្ឌៗជាការស្រេច។ វិធីនេះនឹងជួយឱ្យស្បែកមុខរបស់អ្នកតឹងណែននិងកំចាត់ជាតិខ្លាញ់នៅលើស្បែកមុខបានយ៉ាងឆាប់រហ័ស។+វិធីទី៣៖ សូមយកទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេលាយជាមួយនឹងទឹកដាំពុះ កន្លះស្លាបព្រាកាហ្វេរួចលាបនៅលើស្បែកមុខរបស់អ្នក ដោយប្រើក្រណាត់ស្អាត ជូតថ្នមៗ។ ទុករយៈពេល ១០នាទីបន្ទាប់មកលាងសំអាតមុខចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ចំណាំ៖ ធ្វើតាមវិធីនេះឱ្យបាន១ដងក្នុង១ថ្ងៃ។+វិធីមួយទៀត៖ សូមលាយទឹកក្រូចឆ្មារ ១ស្លាបព្រាបាយជាមួយនឹងទឹកឃ្មុំកន្លះស្លាបព្រាបាយ និងទឹកដោះគោ ១ស្លាបព្រាបាយ បន្ទាប់មក លាបនៅលើស្បែកមុខ និងទុករយៈពេល១០ ទៅ ១៥នាទីមុននឹងលាងសំអាតមុខចេញជាមួយនឹងទឹកត្រជាក់។ ចំណាំ៖ធ្វើតាមវិធីនេះឱ្យបាន ១ដងក្នុង១ថ្ងៃ អ្នកទទួលបានលទ្ធិផលវិជ្ជមានក្នុងរយៈពេល១សប្តាហ៍៕សម្រួលអត្ថបទដោយ៖ខ្ទឹមស