ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

វិធីកែពណ៌បបូរមាត់ខ្មៅឲ្យទៅជាពណ៌ផ្កាឈូកតាមបែបធម្មជាតិ!

10-Apr-2019 04:57 PM

រូបភាព


ដោយ: Uddam

១-វិធីទីមួយ៖ ប្រទាលកន្ទុយក្រពើ ប្រើប្រទាលកន្ទុយក្រពើលាបលើបបូរមាត់ជាប្រចាំ និងលាងជម្រះចេញជាមួយទឹកក្តៅឧណ្ហៗ។អនុវត្តរយៈពេលមួយសប្តាហ៍និងឃើញប្រសិទ្ធភាព និងបន្តអនុវត្តជាប្រចាំតាមសភាពបបូរមាត់

២-វិធីទីពីរ៖ប្រេងដូង ប្រើប្រេងដូងលាបជាប្រចាំដោយម៉ាស្សាថ្មមៗលើបបូរមាត់មុនពេលចូលគេង។អនុវត្តរយៈពេលមួយសប្តាហ៍និងឃើញប្រសិទ្ធភាព និងបន្តអនុវត្តជាប្រចាំតាមសភាពបបូរមាត់

៣-វិធីទីបី៖ក្រូចឆ្មា និងទឹកឃ្មុំប្រើល្បាយទាំងពីរនេះ ហើយលាបលើបូបរ និងទុកចោលរយៈពេលមួយម៉ោង ។រួចគ្រាន់តែជូតនិងកន្សែង សើមទន់ៗលើបបូរមាត់ដើម្បីសម្អាតជាការស្រេច ។អនុវត្តរយៈពេលមួយសប្តាហ៍និងឃើញប្រសិទ្ធភាព និងបន្តអនុវត្តជាប្រចាំតាមសភាពបបូរមាត់៤-វិធីទីបួន៖ទឹកខ្មេះប៉ោម និងទឹកស្អាត យកទឹកខ្មេះប៉ោមមួយស្លាបព្រាកាហ្វេ រួចពង្រាវដោយបន្ថែមទឹកស្អាត យកសំឡីជ្រលក់ ហើយលាបលើបបូរមាត់ និងទុកឲ្យស្ងួតរយៈពេល 10 ទៅ 12នាទី ចំណាំ៖ លាបទឹកឃ្មុំផ្តល់សំណើមបន្ទាប់ពីអនុវត្តវិធីនេះរួច អនុវត្តរយៈពេលមួយសប្តាហ៍និងឃើញប្រសិទ្ធភាព និងបន្តអនុវត្តជាប្រចាំតាមសភាពបបូរមាត់

៥-វិធីទី ប្រាំ៖ទឹកឃ្មុំ ស្ករ និងប្រេងអូលីវ លាយល្បាយទឹកឃ្មុំពីរស្លាបព្រាបាយ ស្ករពីរស្លាបព្រាបាយ និងប្រេងអូលីវ ពីរស្លាបព្រាបាយ រួចលាបនៅលើបបូរមាត់ថ្មមៗរយៈពេល ពី 02 ទៅ 03 នាទី ហើយលាងជាមួយទឹកជាការស្រេច។អនុវត្តរយៈពេលមួយសប្តាហ៍និងឃើញប្រសិទ្ធភាព និងបន្តអនុវត្តជាប្រចាំតាមសភាពបបូរមាត់