ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

វិធីកាត់​បន្ថយ​អាការ​ឈឺ​ធ្មេញ ដោយ​ការ​ម៉ាស្សា

29-Mar-2019 05:03 PM

រូបភាព


ដោយ: Uddam

+វិធីទី១
-យក​ទឹក​កក​ដុំ (ដុំ​តូច) សង្កត់​ហើយ​លញ់​ត្រង់​បរិវេណ​ចង្វែក​ដៃ ចន្លោះ​មេដៃ និង​ម្រាម​ចង្អុល ឬ​ប្រើ​ដៃ​ម្ខាង​ទៀត លញ់​ច្របាច់ ធ្វើ​ម៉ាស្សា​នៅ​ត្រង់​បរិវេណ​នេះ នោះ​វា​នឹង​អាច​ជួយ​បន្ថយ​អាការ​ឈឺ​ធ្មេញ បាន​មួយ​គ្រា​ដែរ+វិធីទី២
-ធ្វើ​ម៉ាស្សា​ដោយ​ចុច​លញ់​ស្រាលៗ លើ​ថ្ពាល់ ត្រង់​បរិវេណ​ធ្មេញ​ដែល​ឈឺ​នោះ
– វិធី​នេះ អាច​បន្ធូរ​អាការ​ឈឺ​ធ្មេញ​បាន​មួយ​គ្រាៗ​ដែរ+វិធីទី៣
-ចំពោះ​អ្នក​ដែល​ឈឺ​នៅ​ត្រង់​បរិវេណ​ថ្គាម​ក្រោម ចូរ​យក​ម្រាម​ដៃ លញ់​ឈ្លីៗ​ត្រង់​បរិវេណ​ឆ្អឹង​ថ្គាម ដែល​ទ្រ​ធ្មេញ​ក្រោម-រីឯ អ្នក​ដែល​ឈឺ​បរិវេណ​ថ្គាម​ខាង​លើ ចូរ​ដាក់​ម្រាម​មេដៃ​នៅ​ត្រង់​បរិវេណផ្នែក​កណ្ដាល​នៃ​ត្រចៀក ហើយ​អូស​ម្រាម​ទៅ​ផ្នែក​ខាង​មុខ រហូត​ដល់​ស្នាម​ផត​ក្រោម​ឆ្អឹង ប្រមាណ ២,៥ស.ម បរិវេណ​មុខ​ស្លឹក​ត្រចៀក-បន្ទាប់​មក ចុច​វា​ឲ្យ​ខ្លាំងៗ ប្រមាណ ១០​នាទី នឹង​ជួយ​បន្ថយ​អាការ​ឈឺ​បាន
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត