ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ល្ហុងទុំជួយសម្រួលដល់ការរំលាយអាហារ,ឈឺសន្លាក់ឆ្អឹង,ធ្វើឲ្យស្បែកភ្លឺថ្លានិងធ្វើឱ្យឆាប់ជាសះស្បើយពីអាការរលាក..!!

25-Jun-2019 09:49 AM

រូបភាព


ដោយ: Uddam

អត្ថប្រយោជន៍សំខាន់ៗរបស់ល្ហុងទុំមានដូចជា៖

-ល្ហុងទុំសម្បូរទៅដោយវីតាមីនAជួយបង្កើនកោសិកាកើតថ្មីជួយបង្កើនកោសិកាស្បែកធ្វើឲ្យស្បែកភ្លឺថ្លា
-ការពារជំងឺបេះដូង៖ល្ហុងសំបូរដោយវីតាមីនC,Eនិង A។ទាំង៣នេះគឺជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្មដ៏ខ្លាំងបំផុតដ្បិតវាអាចជួយទប់ស្កាត់ការធ្វើអុកស៊ីដកម្មរបស់កូឡេស្តេរ៉ូល។

សូមបញ្ជាក់ថានៅពេលកូឡេស្តេរ៉ូលអាចធ្វើអុកស៊ីដកម្មបាន ពេលនោះវានឹងអាចធ្វើឱ្យស្ទះសរសៃឈាម និងបង្កើតបានជាការគាំងបេះដូងឬដាច់សរសៃឈាមក្នុងខួរក្បាល។តែទោះយ៉ាងណា វីតាមីនEនិងCដែលមាននៅក្នុងផ្លែល្ហុងបង្កើតបានជាសមាសធាតុមួយឈ្មោះParaoxonase ជាអង់ហ្ស៊ីមដែលទប់ស្កាត់ការធ្វើអុកស៊ីដកម្មរបស់កូឡេស្តេរ៉ូលLDLនិងHDL។

-ជួយសម្រួលដល់ការរំលាយអាហារ៖សារធាតុចិញ្ចឹមរបស់ផ្លែល្ហុងក៏បានបង្ហាញពីផលប្រយោជន៍ផ្សេងមួយ ទៀតផងដែរ នោះគឺទប់ស្កាត់ជំងឺមហារីកពោះវៀនធំ លើសពីនេះជួយសម្រួលដល់ការបត់ជើងធំ សម្រាប់អ្នកដែលកើតឬសដូងបាត។

-ជួយប្រឆាំងនឹងការរលាក៖អង់ហ្ស៊ីម papainនិងchymopapainរបស់ផ្លែល្ហុងបានត្រូវបង្ហាញថាមានសមត្ថភាពជួយបន្ថយការរលាកនិងធ្វើឱ្យឆាប់ជាសះស្បើយពីអាការរលាក។

-ជួយបង្កើនកម្លាំងថាមពលដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ។

-ជួយការពារប្រឆាំងនឹងជំងឺឈឺសន្លាក់ឆ្អឹងនិងជួយធ្វើឱ្យសួតមានសុខភាពល្អ។

តាមការសិក្សាមួយរបស់សាកលវិទ្យាល័យ Kansas State Universityសហរដ្ឋអាមេរិកបញ្ជាក់ថា ទទួលទានប្រភេទអាហារដែលសំបូរទៅដោយវីតាមីនAតួយ៉ាងដូចជាផ្លែល្ហុងនេះនឹងជួយធ្វើឱ្យសួតរបស់លោកអ្នកបានល្អប្រសើរ ជាពិសេសបណ្តាអ្នកដែលជក់បារី៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត