ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តអាំងភ្លៅមាន់អោយមានរសជាតិឆ្ងាញ់ !

08-Sep-2018 12:20 PM

រូបភាព


ដោយ: Uddam

រូបមន្តអាំងភ្លៅមាន់អោយមានរសជាតិឆ្ងាញ់ !គ្រឿងផ្សំ៖-គល់ស្លឹកគ្រៃ៤ដើមហាន់អោយរួច-អំបិល ១ ស្លាបព្រាកាហ្វេ-ខ្ទឹមសហាន់ ៦ មើម-ជីវ៉ាន់ស៊យស្រស់ដែលមានឬស ៣ ដើម-ម្រេចម៉ត់ ១ ស្លាបព្រាបាយ-ទឹកត្រី ១ ស្លាបព្រាបាយ-មាន់ទាំងមូលចំនួន៤រួចកាប់សាច់មាន់នោះ ១ ជា ៤ដុំ-ភ្លៅមាន់ត្រូវហូតយកឆ្អឹងចេញចំនួន ៤ រួចកាប់ជាពីរអោយហើយ ។+របៀបធ្វើ៖
-យកក្បាល់បុកគល់ ស្លឹកគ្រៃ លាយជាមួយអំបិល និង ស្ករបុកអោយម៉ត់ ។បន្ទាប់មកដាក់ខ្ទឹមស និង ជីវ៉ាន់ស៊ុយចូល រួចបុកបន្តទៀត។ដាក់ម្រេចម៉ត់ចូលហើយបុកបន្តទៀតរហូតម៉ត់។
-ជាចុងក្រោយ ចាក់ទឹកត្រីចូល និងច្របល់ចូលគ្នាអោយសព្វល្អ។ ត្រូវយកសាច់មាន់ដែលកាប់រួចទៅប្រលាក់គ្រឿងហើយរក្សាទុកក្នុងទូរ ទឹកកករយៈពេលយ៉ាងតិច ២ ម៉ោង។
-បង្កាត់ភ្លើងដាក់អាំងសាច់មាន់អោយយូររហូតដល់ហុយផ្សែងទើបគ្រឿងជ្រាបចូលសព្វសាច់ទាំងអស់។
-ប៉ុន្តែត្រូវអាំងសាច់នៅកន្លែងដែលមានរងើកភ្លើងតិចៗ មិនត្រូវបង្ខំឡើយ ។ ឧស្សាហ៍ប្រែសាច់រៀងរាល់ ៣ នាទីម្តង ដើម្បីកុំអោយវាខ្លោច ។+ចំណាំ នៅពេលដែលអាំងឆ្អិនហើយលោកអ្នកអាចយកទៅជ្រលក់ទឹកត្រីបុកបាន ។
សម្រួលអត្ថបទដោយ៖ខ្ទឹមស