ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

រូបមន្តព្យាបាលសក់ខូចជាមួយផ្លែកន្ទួតព្រៃ

09-Mar-2019 10:09 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំរួមមាន
-ផ្លែកន្ទួតព្រៃ ពីរឬបីគ្រាប់-ទឹកក្រូចឆ្មារ ២ស្លាបព្រា-ស្លឹកកន្ទ្រោប ១មែក+វិធីធ្វើ
-យកកន្ទួតព្រៃ និងស្លឹកកន្ទ្រោបលាងទឹកអោយស្អាត រួចចិតកន្ទួតព្រៃអោយតូចៗ ហើយយកគ្រាប់ចេញ
-យកគ្រឿងទាំងពីរទៅកិនអោយម៉ត់ ដោយបន្ថែមទឹកបន្តិចដើម្បីអោយវាប៉ិៗ-បន្ទាប់មកបន្ថែមទឹកក្រូចឆ្មារចូល ហើយកូរវាអោយចូលគ្នាសព្វ+វិធីប្រើ
-យកមកម៉ាស្សានៅលើសក់ និងស្បែកក្បាលរបស់អ្នករយៈពេលពីរបីនាទី
-ទុកចោលរយៈពេល ១ ម៉ោង សឹមលាងចេញជាមួយនឹងសាប៊ូកក់សក់សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត