ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

រូបមន្តជោគជ័យក្នុងការបំប៉នគោស្គមទៅធាត់ លក់បានថ្លៃ

11-Feb-2019 11:11 AM

រូបភាព


ដោយ: Uddam

គោបំប៉នដោយផ្តល់ចំបើងផ្អាប់ (ផ្អកចំបើង) ជាចំណីមូលដ្ឋាន ឯស្មៅ និងចំណីផ្សំជាចំណីបន្ថែម។ ផ្អកចំបើងមានគុណប្រយោជន៍ជាងចំបើងធម្មតាដូចជា៖ ធ្វើឲ្យចំបើងមានសភាពទន់ និងគោចូលចិត្តស៊ីជាងមុន មានសារធាតុចិញ្ចឹម (ប្រូតេអ៊ីន) ច្រើនជាងចំបើងធម្មតា ធ្វើឲ្យគោផឹកទឹកច្រើនជាងមុន មានលាមកច្រើនជាងមុន និងធ្វើឲ្យគោធំធាត់លឿន។

ដើម្បីធ្វើផ្អកចំបើងបានល្អ ត្រូវសាងសង់អាងសម្រាប់ផ្អាប់ផ្អក ចំបើងមួយដែលខណ្ឌជាពីរផ្នែក និងគួរមានទំហំអាស្រ័យទៅនឹងចំនួនគោដែលត្រូវបំប៉នដោយផ្អែកលើ៖ ត្រូវផ្តល់ចំបើងផ្អាប់ ២គីឡូក្រាមក្នុង១ថ្ងៃ ក្នុង១០០គីឡូក្រាមទំងន់គោមាឌអាង ១ម៉ែត្រគូប អាចដាក់ចំបើងផ្អាប់បាន ១០០គីឡូក្រាម។


*របៀបធ្វើផ្អកចំបើង និងផ្តល់ឲ្យគោស៊ី
សម្ភារ៖ ចំបើង ជីហុយរ៉េ (ជីស) ជញ្ជីង ធុងទឹក និងទឹក។


*វិធីធ្វើ៖
-លាយជីអ៊ុយរ៉េ ៥គីឡូក្រាមសម្រាប់ចំបើង ១០០គីឡូក្រាម និងទឹក ៥០លីត្រ
-ចំនួនជីអ៊ុយរ៉េ និងទឹក ត្រូវប្រែប្រួលទៅតាមទំងន់ចំបើងដែលត្រូវផ្អាប់ ទើបស្រោចល្បាយជីអ៊ុយរ៉េម្តង និងជាន់ឲ្យបានហាប់ណែនល្អ

-បន្តធ្វើបែបនេះរហូតដល់អស់ចំបើងត្រូវផ្អាប់
-គ្របចំបើងទើបផ្អាប់នោះឲ្យជិតក្នុងរយៈពេល២អាទិត្យសម្រាប់រដូវប្រាំង និង ៣អាទិត្យសម្រាប់រដូវវស្សា
-រៀបចំបើងជាស្រទាប់កំរាស់ប្រហែល២តឹក។


*ការលាយជីអ៊ុយរ៉េសម្រាប់ស្រោចលើចំបើង
-ផ្អកចំបើងត្រូវផ្អាប់ ២១ថ្ងៃ មានពណ៌ក្រហមចាស់ មានក្លិនឈួល និងមិនមានដុះផ្សិត
-ទាញយកចំបើងផ្អាប់តាមលំដាប់ ដើម្បីកុំឲ្យចូលខ្យល់


-លាយចំបើងផ្អាប់បន្តិចម្តងៗ ៥-៧ថ្ងៃ
-ចាប់ពីថ្ងៃទី៨ អាចឲ្យគោស៊ីចំបើងផ្អាប់ ២គីឡូក្រាម ក្នុងទំងន់គោ ១០០គីឡូក្រាម
-ដាក់ទឹកឲ្យគោផឹកជាប្រចាំ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។