ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

រាងកាយអាចនឹងមានបញ្ហាបែបនេះនៅពេលគេងមិនបានគ្រប់គ្រាន់!

09-May-2018 04:22 PM

រូបភាព


ដោយ: Uddam

អ្នក​ប្រហែលជា​គិតថា ការ​គេង​មិនបាន​គ្រប់គ្រាន់​គឺជា​រឿង​មិន​អី ហើយ​ក៏​ល្អ​ដែរ ប៉ុន្តែ​អ្នក​ប្រហែលជា​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ឡើយ​ពី​មួយពេល​ទៅ​មួយពេល​។ អ្នក​អាច​នឹង​មាន​អារម្មណ៍​មិន​ល្អ មិនសូវ​មាន​កម្លាំងកំហែង​ក្នុង​ខ្លួន និង​មិន​អាច​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​បាន​ល្អ​ឡើយ​។ ទាំងនេះ​គឺជា​ផល​រំខាន​តិចតួច​នៃ​ការ​មិន​បាន​គេង ប៉ុន្តែ​ការ​ដែល​គេង​មិនបាន​សោះ​តែម្តង​រហូត នោះ​វា​អាច​ចេញ​ជា​រោគសញ្ញា​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​ក៏មាន​ដែរ​។ ដើម្បី​ផ្តល់​ជា​គំនិត​នូវ​អ្វី​ទៅ​ដែល​ហៅ​ថា​គេ​មិន​បាន​គ្រប់គ្រាន់​អាច​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​បាន ខាងក្រោម​នេះ​គឺជា​អា​ការៈដែល​ជាប់ទាក់ទង​នឹង​ការ​គេង​មិន​បាន​គ្រប់គ្រាន់​ហើយ​៖

ពិបាក​ផ្ចង់អារម្មណ៍​៖​ការ​គេង​មិនបាន​គ្រប់គ្រាន់​អាច​ធ្វើឲ្យ​អ្នកកាន់តែពិ​បាកផ្ចង់​អារម្មណ៍ ឬ​គិត​ក្នុង​ពេល​ថ្ងៃ​។ នេះ​ដោយសារ​តែ រាងកាយ​មិន​បាន​សម្រាក​គ្រប់គ្រាន់ បូក​រួម​ទាំង​មិន​មាន​លំហូរ​ឈាម​គ្រប់គ្រាន់​ទៅ​ខួរក្បាល​ទៀត ដូច្នេះ​វា​នឹង​មិន​អាច​ផ្តល់​អុកស៊ីសែន​បាន​គ្រប់គ្រាន់​ដើម្បី​ខួរក្បាល​ធ្វើការ​កាន់តែ​ល្អ​ឡើយ​។ អ្នកនឹង​ពិបាក​ក្នុង​ការដោះស្រាយ​បញ្ហា​ដោយសារតែ​រឿង​នេះ​ដែរ​។ 

​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​៖ការ​គេង​មិនបាន​គ្រប់គ្រាន់​ក៏​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​បានដែរ ដោយសារ​តែ​រាងកាយ​មិន​បាន​សម្រាក និង​ជួសជុល​ខ្លួនឯងបាន ហើយ​ក្នុងនោះ​ប្រព័ន្ធ​ភាពស៊ាំ​ក៏​រង​ការប៉ះពាល់​ដែរ​។ នៅពេល​រឿងនេះ​កើតឡើង វា​នឹង​ផ្តល់​ឱកាស​កាន់តែ​ច្រើន​សម្រាប់​វីរុ​ស​បង្ករោគ​ដល់​រាងកា​យ ជាពិសេស ផ្តាសាយ ក្អក និង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​។

​ប៉ះពាល់​ដល់​តុល្យភាព​៖​បើសិន​ជា​អ្នក​មិន​ទទួល​បាន​ការ​គេង​គ្រប់​គ្រាន់ទែ វា​នឹង​មាន​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការប៉ះពាល់​ដល់​តុល្យភាព​រាងកាយ ដូច្នេះ​អ្នក​ក៏​ងាយ​នឹង​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ដូចជា ការ​ដួល ជាដើម​។

​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​៖​ការ​គេង​មិនបាន​គ្រប់គ្រាន់​ពិតជា​អាច​ធ្វើឲ្យ​អ្នក​ប្រឈមខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​បាន​។ នៅ​ពេល​អ្នក​គេង​មិន​គ្រប់ វា​នឹង​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​រាងកាយ​ក្នុង​ការបញ្ចេញ​អាំង​ស៊ុយ​លីន​។ បើសិន​ជា​អ្នក​គេង​មិន​គ្រប់ ជាតិ​ស្ករ​ក្នុង​ឈាម​ពិតជា​ឡើង​ខ្ពស់​ដែល​អាច​បង្កើន​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។ 

​អារម្មណ៍​មិន​ល្អ​៖ការ​ដែល​គេង​មិន​បាន​គ្រប់​អាច​ធ្វើឲ្យ​អារម្មណ៍​ប្រែប្រួល​ច្រើន ដែល​ជា​ហេតុ​ធ្វើឲ្យ​អ្នក​ងាយ​នឹង​មាន​បញ្ហា​ផ្លូវចិត្ត និង​ឆាប់​ឆេវឆាវ​ជាង​មុន​បាន​។ នៅ​ពេល​អ្នក​កំពុងតែ​មាន​បញ្ហា​ពី​ការ​គេង​មិនបាន​គ្រប់ រឿង​នេះ​អាច​នាំឲ្យមាន​បញ្ហា​ផ្លូវ​ចិត្ត​ដូច​ជា បាក់​ទឹកចិត្ត និង​ថប់​អារម្មណ៍​បាន​។ 

​ជំងឺ​បេះដូង​៖ជា​អ​កុសល្យ ការ​ដែល​មិន​បាន​គេង​គ្រប់គ្រាន់ ក៏​អាច​បណ្តាល​ឲ្យ​ប្រឈម​នឹង​ជំងឺ​បេះដូង​ដែរ ដោយសារ​តែ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ មាន​សារធាតុ​គីមី​ច្រើន​ទៀត​ដែល​ចរាចរណ៍​ក្នុង​ខ​រាងកាយ បង្ក​ជា​ការ​រលាក និង​ធ្វើឲ្យ​កើត​ជំងឺ​បេះដូង​៕អត្ថបទដោយ៖ អ៊ាង សុផល្លែត