ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

របៀប​ដាំ​ប្ញ​ស្សីយកទំពាំង

17-Feb-2019 11:09 AM

រូបភាព


ដោយ: Uddam

-យើង​ត្រូវ​ជ្រើសរើស​ពូជ​ណា ដែល​ផ្តល់​ទំពាំង​ធំ ហើយ​ឆាប់​ភ្លោះ​សាយ​គុម្ព​រហ័ស ដូចជា ពូជ​ប្ញ​ស្សី​ស្រុក ប្ញ​ស្សី​បាយ​តុង ជាដើម​
+របៀបដាំ
–មុននឹង​ដាំ គេ​ត្រូវ​ជីក​អន្លង់ ធ្វើ​ដី​អោយរ​សោះៗ​បន្តិច បើ​ដី​ម្តុំ​នោះ​ស្អិត​ពេក សូម​ចិញ្ច្រាំ​ចំបើង​ដាក់​លាយ អោយរ​សោះៗ ទើប​ប្រស់​ទឹក​អោយ​សើម–ពេល​ដាំ គេ​មិនបាច់​ច្រិ​ប​ប្ញ​ស នៅ​ថ្នាំង​ប្ញ​ស្សី​ចេញ​ឡើយ គឺ​ទុក​ដើម្បីអោយ ប្ញ​ស្សី​លាស់​ខ្នែង​ថ្មី បន្ថែមទៀត ច្រើនជាង​មុន​
-ត្រូវ​ដាំឃ្លាតគ្នាពីបី​តឹកទៅ​កន្លះ​ម៉ែត្រឆ្ងាយ​ពីគ្នា(បើ​ដាំ ជា​កូន​ទំពាំង សូម​លុប​ដី​អោយ​ជិត ទុក​ចុង​ទំពាំង ប​និ្ត​ច​អោយ​ផុតពី​ដី)-បើ​ដាំ​ថ្នាំង សូម​លុប​ដី​អោយ​បាត់​ថ្នាំង​ប្ញ​ស្សី ប៉ុន្តែ ទុក​ចុង​ត្រួយ​ខ្នែង អោយ​ផុត​ចុង​ពី​ដី​
–នៅពេល​ប្ញ​ស្សី​ចាប់ផ្តើម​ចាក់​ប្ញ​ស ត្រូវឧស្សាហ៍​ប្រស់​ទឹក យក​ចំបើង​គ្រប​គល់ ដើម្បី​រក្សា​សំណើមអោយ​ត្រជាក់​គល់​
–ពេល​ប្ញ​ស្សី​ចាប់ផ្តើម​សាយ​គុម្ព ត្រូវ​ឧស្សាហ៍​ជ្រោយ​ដី​ពូន​គល់ នោះ​ទំពាំង​នឹងមាន​លាស់​កាន់តែច្រើន​-បើ​មាន​ស្លឹក​ចាស់​មែក​ចាស់ ត្រូវបោស​ដុត​ចេញ ហើយ​យក​ទឹក​ពន្លត់ ផេះ​ឬ​ស្សី​នឹង​ក្លាយជា​ដីជីរ សម្រាប់​ទំពាំង​ក្រោយ​ដុះ
– ពូជ​ប្ញ​ស្សី​ខ្លះ ផ្តល់​ទំពាំង​ធំៗ តែ​មិនសូវ​ច្រើន​ទេ ដូចជា​ប្ញ​ស្សី​បាយ​តុង​ជាដើម( ពូជ​ខ្លះទៀត ផ្តល់​ទំពាំង​ច្រើន តែ​ទំពាំង​តូចៗ ដូចជា ប្ញ​ស្សី​ព្រេច​ជាដើម​)– រដូវ​ណា ក៏​ជា​រដូវ​ល្អ សម្រាប់​ដាំ​ប្ញ​ស្សី​ដែរ បើ​នៅ​រដូវភ្លៀង យើង​មិនសូវ​ពិបាក​ស្រោច​ទឹក​ទេ បន្ទាប់ពី​ដាំ​ហើយ​(បើ​នៅ​រដូវប្រាំង ត្រូវ​រក្សា​គល់​អោយ​សើម ដើម្បីអោយ​មាន​ដុះ​ទំពាំង)– ប្ញ​ស្សី មិនត្រូវ​ការដាក់​ជីរ អោយបាន​លាស់​ទំពាំង​ទេ គឺ​ត្រូវការ​តែ​ដី និង សំណើម ប៉ុណ្ណោះ
-ជី​ដែល​ល្អ គឺ​ផេះ​ដែល​ដុត​ស្លឹក​និង​មែក​ឬ​ស្សី​ដែល​ចាស់​ស្លាប់ ដុត​ហើយ​ចាក់ទឹក​រួច​យកទៅ​លប់​គល់​វិញ​៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត