ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើអាម៉ុកត្រី !

25-May-2019 11:44 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-ត្រីរ៉ស់កាត់ទៅជាបំណែកល្មមពិសារ-គ្រឿងគល់ស្លឹកគ្រៃបុក3ស្លាបព្រា-ខ្ទិះដូង 200ml-ពងទា1គ្រាប់ (យកតែពងក្រហមនិងវាយអោយបែក)-កាពិ1 ស្លាបព្រា-ម្ទេសស្ងួត,ត្រាំ និងចិញ្ច្រាំអោយម៉ត់1ស្លាបព្រា-ស្លឹកក្រូចសើច2សន្លឹកហាន់អោយល្អិត-ម្ទេសម៉ាឡេក្រហមកន្លះផ្លែហាន់អោយស្តើង-ស្លឹកញ៉ពីទៅ3សន្លឹកឬយើងអាចជំនួសដោយស្លឹកកន្ទួតឬស្លឹកណាដែលលោកអ្នកចូលចិត្ត-ខ្ទឹមសរ4ក្លែប-ស្លឹកខ្ទឹម3ដើម-ស្ករត្នោត 1 ស្លាបព្រា
-អំបិល ¼ស្លាបព្រា-ទឹកត្រី 1 ស្លាបព្រា-ប្រេងឆា(ផលិតពីបន្លែ) 2 ស្លាបព្រា-ម្សៅស៊ុបមាន់(knor) កន្លះស្លាបព្រា+រៀបចំ1-លាយគ្រឿងគល់ស្លឹកគ្រៃជាមួយ កាពិម្ទេសចិញ្ច្រាំម៉ត់ទុកមួយឡែកសិន2-លោកអ្នកអាចរៀបចំ អាម៉ុកតាមលក្ខណះប្រពៃណីដោយយកស្លឹកចេកមួយយ៉ាងធំហើយកាត់ចេញជា 4 បំណែកនិងបត់ចេញជារាងជាកន្ទោង។បើមិនដូច្នេះទេសំរាប់ការងាយស្រួលគ្រាន់តែដាក់ចាន ជាការស្រេច ឬដាក់ក្នុងផ្លែដូងខ្ចី។3-កំដៅខ្ទះអោយឡើងកំដៅក្តៅដាក់ប្រេងបន្លែបន្ថែមខ្ទឹម សនិងស្លឹកខ្ទឹមបន្ទាប់មកឆាអោយមានក្លិនឆ្ងុយ។ បន្ទាប់មកចាក់គ្រឿងដែលបានលាយទុកខាងលើចូលនិងចាកខ្ទិះដូងចូលបន្តិច ហើយបន្ថែមស្ករត្នោតទឹកត្រី, អំបិល, ម្សៅស៊ុបមាន់និងដាក់សាច់ ត្រីចូល។ ចំអិន ប្រហែលមួយនាទីបន្ទាប់មកបន្ថែមខ្ទិះដូងនៅសល់(ទុកមួយស្លាបព្រា សម្រាប់ ចុងក្រោយ) និងកូររហូតទាល់តែវាឡើងខាប់និងឆ្អិនសាច់ត្រី។4-រៀបស្លឹកញរទៅក្នុងកន្ទងស្លឹកចេកឬចាន បន្ទាប់មកចាក់ត្រីដែលឆាឆ្អិនទៅលើ ស្លឹកញរនិងបន្ថែមពងទាក្រហមដែលវាយរួច។ ចាក់ខ្ទិះដូងដែលនៅសល់និងដាក់ស្លឹកក្រូចសើចហាន់ហើយនិងម្ទេសម៉ាឡេក្រហមជាការស្រេច ។-ចំហុយអាម៉ុកពី5ទៅ7នាទីនោះពិសារបានហើយ ។

សម្រួលអត្ថបទ៖ខ្ទឹមស