ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើនំដំឡូងឈីស!

11-May-2019 12:57 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-ដំឡូងបារាំង ៧មើមតូចៗ-កំទិចនំបុ័ង-ឈីស-ប័រ-អំបិល ម្រេចខ្មៅ-ពងមាន់ វ៉ាយអោយបែកឡើង-ទឹកប៉េងប៉ោះ ម៉ាយ៉ូនេសន៍+វិធីធ្វើ១-យកដំឡូងបារាំងចិត្តសំបកចេញ ពុះជា៤ហើយយកទៅស្ងោអោយឆ្អិន(ដាក់អំបិលបន្តិចនៅក្នុងទឹកស្ងោដំឡូង)។២-ពេលដំឡូងឆ្អិន ស្រង់ចេញ ហើយយកសម សង្កត់អោយបែក ថែមអំបិល ម្រេចខ្មៅ ប័រ ច្របល់អោយចូលទាន់ដំឡូងនៅក្តៅ។៣-ឈីសកាត់ជ្រុងដុំតូចៗ ប៉ុនស្ករផែនធ្វើនំផ្លែអាយ បន្ទាប់មកយកដំឡូងខាងលើមកសូន្យមូលៗប៉ុននំពងអន្សង ដោយដាក់ឈីសធ្វើស្នូល៤-យកដំឡូងដែលបានសូន្យខាងលើ មកត្រឡប់លើពងមាន់អោយសព្វល្អ បន្ទាប់មកយកមកត្រឡប់លើកំទិចនំបុ័ង សឹមយកទៅបំពងលើភ្លើងខ្លាញ់ក្តៅ រហូតដល់នំឆ្អិនល្អ ពណ៌ក្រឡាត។
៥-ចុងក្រោយលើកនំដែលបំពងរួច ដាក់សម្រក់ខ្លាញ់នៅលើក្រដាស់ សឹមយកទទួលទានជាមួយទឹកប៉េងប៉ោះ រឺ ម៉ាយ៉ូនេសន៍តា។ចំនូលចិត្ត។សម្រួលអត្ថបទ៖ខ្ទឹមស