ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើនំចាខ្វៃ ងាយៗ

19-Apr-2019 09:05 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖- ម្សៅមី 200 ក្រាម – ម្សៅមី100 ក្រាម ទុកច្របាច់ម្សៅ- មេនំបុ័ង 4g- ម្សៅដុតនំ (baking soda)10g- ស្ករស 15g- ទឹកដោះគោ 175ml- អំបិល 5g- ប្រេងសម្រាប់បំពង+វិធីធ្វើ៖-លាយម្សៅដុតនំជាមួយស្ករ, បន្ទាប់មកកូរមេនំបុ័ងជាមួយទឹកដោះគោឲ្យរលាយ។បន្ទាប់មកចាក់ទឹកដោះគោយឺតៗចូលក្នុងចានជាមួយនឹងម្សៅ ។-ច្របាច់ម្សៅរហូតទន់ចូលគ្នាល្អ បន្ទាប់មក, យកម្សៅទៅអប់ ពេលម្សៅរីកធំ យកម្សៅចេញរយម្សៅមីពីលើរួចច្របលរហូលម្សៅស្វិត រួចយកទៅអប់ទុក 15~20 ឲ្យម្សៅឡើងម្ដងទៀត។-លាបប្រេងតិចលើជ្រុញ, យកម្សៅមកលុញ ឲ្យស្ដើនល្មម ប្រើកាំបិតដើម្បីកាត់ម្សៅកម្រាស់ 1 និងវែង 5-8cm ។យកម្សៅ២ដុំមករំចូលគ្នា ឬ ដាក់ពីលើគ្នាសង្កត់បន្តិចនៅចំកណ្ដាលអោយជាប់សាច់គ្នា-ចាក់ប្រេងក្នុងខ្ទះ ក្នុងសីតុណ្ហភាព 80 អង្សាសេ បន្ទាប់មកយកម្សៅដាក់ចូលបំពង ពេលឡើងពណ៍ត្នោតត្រឡប់មកវិញ ទុកឲ្យឡើងត្នោតសងខាងស្រង់លើអោយច្រោះប្រេង រៀបដាក់ចានជាការស្រេច។សម្រួលអត្ថបទដោយ៖ខ្ទឹមស