ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

របៀបចិញ្ចឹមកណ្តៀរធ្វើជាចំណីមាន់ស៊ីឆាប់ធំធាត់!

03-Mar-2019 08:09 PM

រូបភាព


ដោយ: Uddam

ការចិញ្ចឹមកណ្តៀរជួយកាត់បន្ថយការចំណាយទៅលើចំណីមាន់ ហើយវាសម្បូរទៅដោយអាហារូបត្ថម្ភ មានប្រូតេអ៊ីនប្រមាណ២០% វីតាមីន និងសារធាតុរ៉ែផ្សេងទៀតដែលមានសារៈសំខាន់ធ្វើឲ្យមាន់ឆាប់ធំធាត់លឿន មានសុខភាពល្អរឹងមាំ។

* ធាតុផ្សំត្រូវមាន៖

– ស្លឹកឈើងាប់

– មែកឈើធំល្មម និងតូចៗងាប់

– ក្រដាស

– បាវក្រចៅ

– លាមកគោ ឬលាមកមាន់ស្ងួត។

* វិធីធ្វើ៖

– ជីករណ្តៅមានទំហំ ១x១ម ជម្រៅ៣តឹក នៅក្នុងម្លប់នៅក្រោមដើមឈើមួយ

– យកមែកឈើធំល្មម តូចៗ និងក្រដាស ដាក់ត្រាំនៅក្នុងទឹកឲ្យជោគរយៈពេលកន្លះម៉ោង រួចយកវាដាក់ចូលរណ្តៅឲ្យពេញ

– លាយលាមកមាន់ជាមួយ កំទេចក្រដាសក្នុងបរិមាណស្មើគ្នា រួចរោយពីលើឲ្យពេញ រួចស្រោចទឹកឲ្យសើមល្មម

– យកបាវក្រចៅមកគ្របលើរណ្តៅ រួចកាយដីគ្របពីលើ ទុករយៈពេលប្រមាណ៦ថ្ងៃនោះនឹងមានកណ្តៀរមកស៊ីចំណីក្នុងរណ្តៅនេះ

– យើងអាចជីករណ្តៅនេះយកកណ្តៀរសម្រាប់ធ្វើជាចំណីមាន់ ឬជាចំណីត្រីក៏បាន។

អត្ថបទដោយ៖ អ៊ាង សុផល្លែត