ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ម្លូមានប្រយោជន័លើសពីការស្មាន !!

23-Mar-2019 11:13 AM

រូបភាព


ដោយ: Uddam

ម្លូជាប្រភេទរុក្ខជាតិវារតោង មានអាយុរស់បានយូរឆ្នាំ។ ស្លឹករបស់វាមានក្លិនពិសេសដោយឡែក រសជាតិចត់ និងហឹរតិចៗ ។ ក្រៅពីប្រើសម្រាប់ស្ដ្រីចាស់ៗហូបទំពាលេង

គេអាចប្រើប្រាក់ស្លឹកធ្វើជាឱសថសម្រាប់ព្យាបាលរោគមួយចំនួនដូចជា ៖
-កម រមាស់ រលាក សត្វទិច ឬខាំ ៖ យកស្លឹកម្លូស្រស់បុកបុកបំពោក ឬពូតយកទឹកលាប


-ព្យាបាលហើមពោះ គ្មានកម្លាំងនោម ៖ ប្រើស្លឹកម្លូស្រស់បុកឱ្យល្អិតលាយស្រាបន្តិច រួចលាយបំពោក រឺតតិចៗលើពោះ និងក្រោមផ្ចិត


-ព្យាបាលឈឺ.ក ពងមាត់ បៀមពេលឈឺអញ្ចាញធ្មេញ លាងភ្នែក ៖ យកស្លឹកម្លូស្ងោរយកទឹកបៀម ខ្ពុរមាត់ និងលាងភ្នែក ៕