ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

នៅជប៉ុនគេដាំឈូកយកមើល ព្រោះមើមឈូកផ្តល់ផលប្រយោជន៍ច្រើនមិនចាញ់ផ្កាផ្លែនិងក្រអៅវាទេ..!!

24-May-2019 04:16 PM

រូបភាព


ដោយ: Uddam

មើលឈូកមានបងប្អូនខ្លះមិនធ្លាប់បានឃើញវាទេ គេធ្លាប់ឃើញតែស្លឹកផ្លែផ្កានិងក្រអៅឈូក តែអ្នកខ្លះក៏បានស្គាល់បានទាំងហូបទៀត។មើមឈូកមានរសជាតិឆ្ងាញ់ប្លែក ហើយគេយកទៅច្នៃធ្វើជាម្ហូបនិងភេសជ្ជៈផ្សេងៗ ជាពិសេសនៅជប៉ុនគេដាំឈូករាប់សិនហិចតាដើម្បីយកមើល មិនមែនយកស្លឹកផ្កាផ្លែឬក្រអៅដូចខ្មែរទេ។ខាងក្រោមនេះជាវិធីធ្វើទឹកមើលឈូកសម្រាប់សុខភាព៖

-វិធីធ្វើ ទឹកមើមឈូក ដើម្បីសុខភាព –

ទឹកមើមឈូក មានការនិយមយ៉ាងខ្លាំងនៅបណា្តប្រទេសជាច្រើនព្រោះអាចជួយដល់អ្នក ដែលអស់កម្លាំង រសេះរសោះ ក្តៅ ក្នុង ស្ងួតក កែពិស បំបាត់ស្លេស្ម ពង្រឹងប្រពន្ធ័ការពារ ជំនួយក្រពះ ជួយឲ្យគេងលក់ស្រួល បំប៉នឈាម បំប៉នបេះ បំប៉នភ្នែកឲ្យភ្លឺថ្លា បំប៉ន ខួរក្បាល ការពារ ជំងឺមហារីក។


+វិធីធ្វើ៖
-មើមឈូកកន្លះគីឡូ
-ទឹកស្អាតលាងមើមឈូកឲ្យស្អាតរួចហាន់ជាបន្ទះដាក់ចូលឆ្នាំង ចាក់ទឹកចូលដាំឲ្យពុះ ប្រមាណ២០នាទីរួចស្រង់ មើមឈូក ចេញ ជាការ ស្រេច។ អាចពិសារក្តៅឬត្រជាក់ដាក់ ទឹកកក បើចូលចិត្តផ្អែម ថែមទឹកឃ្មុំ តាមចំណូល ហាម ប្រើស្ករ ដែលធ្វើឲ្យក្តៅ។


ពិសារទឹកមើមឈូកជាមួយទឹកឃ្មុំ ជាប្រចាំ អាចឲ្យ អ្នកក្អួតធ្លាក់ឈាម ឬ ធ្កា់ឈាម
ដោយ ឬសដូងបាត បានធូរ ស្រាល ។


រៀបរៀង ដោយ ផ្កាយ និស្ស័យ / The Memories