សុខភាព និងសម្រស់
រូបភាព
បន្ទាប់ពីញ៉ាំអាហារតាមពេលនីមួយៗ មិនទាន់បានប៉ុន្មានផង អ្នកមានអារម្មណ៍ថាឃ្លានទៀតទៅហើយ។ តើមានមូលហេតុអ្វីទៅ? ហើយតើគួរធ្វើដូចម្តេច? ចំណុចនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់អ្នកចង់សម្រកទម្ងន់ ហើយបើងាកឃ្លានៗដូច្នេះ តើធ្វើដូចម្តេចនឹងស្រកតាមការចង់បាន។ ខាងក្រោមនេះ ជាមូលហេតុខ្លះៗ ធ្វើឲ្យអ្នកចង់តែញ៉ាំអាហារខុសពេល៖
ញ៉ាំអាហាបំបាត់ការអផ្សុក ៖ ចំណុចនេះត្រូវទាមទារឲ្យអ្នកមានភាពស្មោះត្រង់ចំពោះខ្លួនឯង ថាអ្នកពិតជាឃ្លានមែន ឬគ្រាន់តែចង់ញ៉ាំ ដើម្បីបំបាត់ភាពអផ្សុករបស់អ្នក។ ដើម្បីដឹងពីអារម្មណ៍មួយនេះ អ្នកគួរសាកញ៉ាំទឹក ហើយ៥នាទីក្រោយញ៉ាំទឹក អ្នកនឹងដឹងពីអារម្មណ៍ពិតរបស់អ្នកហើយ។
មើលតែរូបភាពម្ហូបអាហារ ៖ រូបថតនិងវីដេអូបង្ហាញពីម្ហូបអាហារ ប្រាកដណាស់ពិតជាមិនអាចជួយអ្នកដើម្បីសម្រកទម្ងន់បានទេ។ យោងតាមការសិក្សា ដែលបោះពុម្ពផ្សាយដោយទស្សនាវដ្តី Obesity បានរកឃើញថា គ្រាន់តែការមើលរូបភាពម្ហូបអាហារ នឹងជំរុញឲ្យចំណង់អាហារកើនឡើងខ្លាំង។ ដូច្នេះប្រសិនមិនចង់ឲ្យខ្លួនឯងចេះតែឃ្លានអាហារផ្តេសផ្តាស គួរ Unfollow គណនីហ្វេសប៊ុកម្ហូបនៅលើបណ្តាញសង្គម។
ក្រៅពីនេះការឃ្លានអាចបណ្តាលមកពីចំណុចផ្សេងៗទៀតដូចជា ការរំលាយអាហាររបស់អ្នកដំណើរការលឿន អរម៉ូនមិនមានសមតុល្យ ជាដើម៕សម្រួលអត្ថបទដោយ៖ខ្ទឹមស