ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

មូលហេតុអ្វីទៅបានជាទឹកសូដាអាចបំផ្លាញរាងកាយរបស់អ្នកបាន ?

18-May-2018 04:52 PM

រូបភាព


ដោយ: Uddam

អ្នក​មិន​គួរ​ទទួល​ទាន​ទឹក​សូ​ដា​ច្រើនពេក​នោះទេ​។ ខាងក្រោម​នេះ គឺជា​មូលហេតុ​ទាំង ៦​យ៉ាង ដែល​ទឹក​សូ​ដា​អាច​បំផ្លាញ​ដល់​សុខភាព​រាងកាយ​របស់​អ្នក​។​
១. ធ្វើអោយ​ឈាមមាន​ជាតិ​ខ្លាញ់​៖​ការផឹក​ទឹក​សូ​ដា​ជា​រៀងរាល់ថ្ងៃ នឹង​អាច​បង្កើន​ជាតិ​ខ្លាញ់ triglycerides បាន​ដល់​៣០​ភាគរយ ដែល​អាច​នឹង​ធ្វើអោយ​ស​សៃ​អាទែ​របស់​អ្នក​ឡើងរឹង​បាន​។​ ២. ធ្វើ​ឲ្យ​ឡើង​កន្ទួល​រមាស់​៖​មាន​ប្រភេទ​ទឹក​សូ​ដា​ខ្លះ មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​នឹង​ការឆេះ​( flame- retardant)  ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក ដែល​បង្ក​ឲ្យមាន​កើត​កន្ទួល​រមាស់ និង​ធ្វើអោយ​សសៃប្រសាទ​មិន​ប្រក្រតី​។​

៣.​ប៉ះពាល់​ដល់​ខួរក្បាល​៖នៅពេល​ដែល​វា​ត្រូវ​បាន​បញ្ចូល​ជាមួយនឹង​សារធាតុ ដែល​ធ្វើឲ្យ​ផ្អែម​ដោយ​សិប្បនិម្មិត វា​នឹង​បំពុល​ដល់​កោសិកា​របស់​ខួរក្បាល​។​ ៤. ធ្វើឲ្យ​ស្រាវធ្មេញ​៖​ជាតិ​អាស៊ីត​ផូស្វ​រិច និង​ស៊ី​ទ្រិ​ច នឹង​ធ្វើឲ្យ​កម្រិ​តតុល្យភាព pH​នៅ​ក្នុង​មាត់​កើនឡើង ដែល​នឹង​អាច​បំផ្លាញ​ដល់​កាចា​ធ្មេញ​។​

៥. ធ្វើ​ឲ្យ​ឆាប់​ចាស់​មុន​អាយុ​៖​ជាតិ​អាស៊ីត​ទាំងពីរ​ខាងលើ​នេះ ក៏​អាច​ធ្វើឲ្យ​អ្នក​មើល​ទៅ​ចាស់ជាង​អាយុ បាន​ផង​ដែរ​។​ ៦. មាន​រោគសញ្ញា​មេ​តា​បូ​លី​ក​៖​ការផឹក​ទឹក​សូ​ដា​មួយដង​ក្នុង​មួយ​ថ្ងៃ នឹង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​មេ​តា​បូ​លី​ក​ដល់​ទៅ ៣៦% និង​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ដល់​ទៅ ៦៧%៕សម្រួលអត្ថបទដោយ​៖ អ៊ាង សុផល្លែត