ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

មិនថាល្ហុងទុំល្ហុងខ្ចីទេ សុទ្ធតែជាឱសថធម្មជាតិដ៏ពូកែព្យាបាលជំងឺបាន និងមានគុណប្រយោជន៍ជាច្រើនទៀតចំពោះសុខភាពដែលអ្នកមិនទាន់ដឹង!

29-Apr-2019 03:48 PM

រូបភាព


ដោយ: Uddam

រុក្ខជាតិ ល្ហុង។ ល្ហុងមានអត្ថប្រយោជន៍ណាស់មិនថាយកហូបផ្លែទេ សូម្បីតែស្លឹក គ្រាប់ សឹងតែពីដើមដល់ឫសមានប្រយោជន៍ទាំងអស់ក្នុងការព្យាបាលជំងឺមួយចំនួន។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីការព្យាបាល និងកំរិតការប្រើប្រាស់អោយបានត្រឹមត្រូវ។

ផ្នែកប្រើប្រាស់ ស្លឹក ផ្លែខ្ចី ផ្លែទុំ ជ័រចេញពីផ្លែខ្ចី ដើមខ្ចី ផ្កា គ្រាប់ និងឫស។ កន្លែងដាំដុះ គេយកមកដាំស្ទើរគ្រប់ទីកន្លែង លើកលែងតែដីលិចទឹក។ បន្តពូជដោយគ្រាប់។

 

ការព្យាបាល៖

-ស្លឹក: ដាំផឹកជំនួយបេះដូង ទំលាក់ព្រូន គ្រុន រាកមួល ហើមសួត រលាកសន្លាក់។

-ផ្លែខ្ចី: បញ្ចុះទឹកនោម ស្ទះនោម រលាកក្រពះពោះវៀន បន្សាបពលចំណី គ្រុន។

-ផ្លែទុំ: បាយបាន ជំនួយទឹកដោះ បន្ទន់លាមក។

-ជ័រចេញពីផ្លែខ្ចី: ដាំផឹកសំលានប់មេព្រូន រលាកក្រពះ ថ្លើមរីក។

 

-ដើមខ្ចី: ធ្លាក់ស។

-ផ្កា: ព្យាបាលក្អក។

-គ្រាប់: ទំលាក់ព្រូន គ្រុនចាញ់ ឬសដូងបាត។

-ឫស: ប្រមេះទឹកបាយ បញ្ចុះទឹកនោម ជំនួយទឹកដោះ បាយបាន ធ្លាក់ស។

កំរិតប្រើ៖ ស្ងួត ១០-២០ក្រាម ក្នុងមួយថ្ងៃ៕