ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

មាន់ដុតចំបើងស្រុកស្រែ!

02-Feb-2019 11:08 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖- មាន់ស្រែ ១ ក្បាល (ទំងន់ ១ គីឡូក្រាម)- ជីវ៉ាន់ស៊ុយ ៥ ដើម- អំបិលម៉ត់ ១ ស្លាបព្រាកាហ្វ
– គល់ស្លឹកគ្រៃដំបំបែក ៤ គល់- ខ្ទឹមស ៥ កំពិស- ម្រេចគ្រាប់ ១០គ្រាប់- ទឹកត្រី

+វិធីចំអិន៖-បុកល្អិតច្របល់ មើមខ្ទឹម, ឬសជីវ៉ាន់ស៊ុយ, ម្រេច, អំបិល ទុកប្រើប្រាស់ជាគ្រឿង លាងស្អាត មាន់, យកចេញ គ្រឿងក្នុង ប្រឡាក់គ្រឿង មាន់ ជាមួយគ្រឿង ដែលបានបុកហើយលាយជាមួយទឹកត្រីអោយសព្វទាំងក្នុងទាំងក្រៅ ឆ្មូលញ៉ុកគល់ស្លឹកគ្រៃ ទៅក្នុងខ្លួនមាន់ ដេរភ្ជិត គូថមាន់ ដោតមាន់ នៅចុងឈើម្ខាង, ចុងឈើម្ខាងទៀត ដោតទៅក ដាក់ចានគោម លើដី នៅចំពីក្រោមមាន់។
-គ្របពីលើមាន់ ដោយសំបកប៉ោត គរចំបើងលើសំបកប៉ោត អោយលិចកប់ប៉ោត ដុតឆេះទ្រលោម ចំបើង ដែលបានគ្របលិចប៉ោត ដុត ពី ១៥ ទៅ ២០នាទី លើកចេញ សំបកប៉ោត ដាក់មាន់ឆ្អិនផុយ ទៅលើចានគោម សំរាប់ញ៉ាំ តាមឆ្ងាញ់។

សម្រួលអត្ថបទេដោយ៖ខ្ទឹមស