ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

វិធីធ្វើភេសជ្ជៈម្ជូរល្មមដើម្បីសុខភាព !!

19-Apr-2019 04:13 PM

រូបភាព


ដោយ: Uddam

ម្ជូរល្មមឬម្ជូរព្រឹក្សមានអត្ថប្រយោជន៍ដែលយើងមិននឹកស្មានដល់ជួយកាត់គ្រួសក្នុងតម្រងនោម ប៉ូវប្រមាត់ បន្ថយជំងឺលើសឈាម បំបាត់ក្អក ស្លេស្ម បំបាត់ឈាមតាមអញ្ចាញធ្មេញ

-ស្លឹក:មានរសជាតិជូរអាចព្យាបាលអាការក្អក កាត់ស្លេស្មិ៍ និងសំបោរក្នុងពោះវៀនអោយចេញមកតាមទ្វារធំ។
-គ្រាប់:ប៉ូវកំលាំងជួយអោយនោមស្រួល ព្យាបាលភាពទន់ខ្សោយរបស់ប្រមាត់។
+វិធីធ្វើភេសជ្ជៈម្ជូរបារាំង


-ផ្លែម្ជូរល្មម(ម្ជូរបារាំង)ស្រស់១៥០ក្រាម
-ទឹក៤ពែង
-ស្ករស១ស្លាព្រា
-អំបិល១ចឹប
-ទឹកកក។


+វិធីធ្វើ៖-ចិតផ្លែម្ជូរបារាំងបកយកតែស្រទាប់សាច់ក្រហមយកបណ្តូលផ្លែចេញលាងទឹកឲ្យស្អាតដាក់ក្នុងឆ្នាំង
-ដាក់ទឹកដាំឲ្យពុះចំនួន១៥-២០នាទីច្រោះយកកាកម្ជូរបារាំងទុកមួយអន្លើ
-យកទឹកដាក់ស្ករដាក់អំបិលដាំឲ្យពុះម្តងទៀត ទកឲ្យត្រជាក់ចាក់ដាក់កែវដាក់ទឹកកកនិងថែមថយស្ករតាមការចូលចិត្តជាការស្រេច។


-រីកឯកាកម្ជូរបារាំងដែលស្រង់បានមកដាក់ស្ករសចូលដាក់ដាំដាំរំងាស់កូរឲ្យដាច់ទឹកទៅជាដំណាប់សម្រាប់បៀកនំបុ័ងញ៉ាំដ៏ឆ្ងាញ់មានគុណប្រយោជន៍និងមិនមានជាតិគីមី៕
អត្ថប្រយោជន៍របស់ម្ជូរព្រឹក៖


-បញ្ចុះខ្លាញ់អាក្រក់ក្នុងឈាម ដែលជាដើមហេតុនៃជំងឺមួយចំនួន និងជួយបង្កើនខ្លាញ់ល្អផងដែរ
-សម្រកទម្ងន់ បំប៉នកម្លាំង ជួយបន្ថយជំងឺទឹកនោមផ្អែម ជំងឺលើសឈាម សរសៃឈាមកកស្ទះ សរសៃឈាមរឹង
-ជំនួយបេះដូងបំប៉នឈាម,រោគសរសៃប្រសាទ

-បំបាត់អាការៈស្ងួតក បញ្ចុះកម្តៅ ជួយពង្រឹងប្រពន័្ធការពាររាងកាយឲ្យរឹងមាំ ការពារជំងឺផ្តាសាយ
-ជួយ បំបាត់ក្អក,កាត់បន្ថយស្លេស្ម បំបាត់ឈាមចេញតាមអញ្ចាញធ្មេញ
-ជួយរំលាយអាហារសម្រួលដល់ការបន្ទោរបង់ទម្លាក់ព្រូនសម្លាប់មេរោគក្នុងពោះវៀន

-ជួយក្រលៀន(តម្រងនោម)ទម្លាក់គ្រួសបំប៉នថ្លើម ជួយលំហូរនៃទឹកប្រមាត់និងជួយថ្លើមពីសារធាតុពុលទាំងឡាយ។
បច្ចុប្បន្នមានការនិយមបរិភោគភេសជ្ជៈម្ជូរបារាំងដែលមានលក់លើទីផ្សារជាច្រើនតែបើអាចធ្វើដោយខ្លួនឯងថ្មីៗស្រស់ៗក៏ជាការប្រសើរដែរ៕