ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ព្យាបាលឈឺក្រពះរយៈពេលកន្លះខែដោយប្រើ ពពាយជ្រុង !!

17-Apr-2019 03:16 PM

រូបភាព


ដោយ: Uddam

ជំងឺឈឺក្រពះអាចធ្វើឲ្យយើងត្រូវប្រឈមមុខនឹងការរំខាន និងឈឺចាប់យ៉ាងខ្លាំងនៅពេលដែលឃ្លាន ឬបរិភោគឆ្អែតជ្រុល។ ការឈឺក្រពះធ្ងន់ធ្ងរអាចប៉ះពាល់ដល់សុខភាព និងគំរាមកំហែងដល់ជីវិតអ្នកជំងឺ។ ប្រសិនបើវានៅតែបន្តឈឺរយៈច្រើនឆ្នាំ វានឹងបង្កទៅជាហានិភ័យនៃជំងឺមហារីក្រពះ។


+វិធីធ្វើ៖
-យកផ្លែពពាយចាស់ៗល្មម១០ផ្លែ(យកទាំងគ្រាប់ឬគេយកតែគ្រាប់ពពាយក៏បាន) ហាន់ជាចំណិតតូចល្មមក៏បាន លីងជាមួយអំបិល១ក្តាប់ឲ្យឡើងក្រហម(តែមិនត្រូវឲ្យខ្លោចទេ)។

– បន្ទាប់មកយកពពាយដែលបានលីងនោះទៅ កិនឲ្យម៉ដ្ឋ។
+វិធីប្រើ៖
-ម្តងអ្នកត្រូវបរិភោគមួយស្លាបព្រាកាហ្វេសនៃម្សៅដែលអ្នកបានកិន ហើយទំពារយឺតៗមុននឹងលេបចូល
-អ្នកក៏អាចផឹកវាជាមួយទឹកនៅពេលព្រឹក និងល្ងាច មុនពេលបរិភោគអាហារ២០នាទី

ហើយបន្តធ្វើបែបនេះឲ្យបានរយៈពេល ១៥ ថ្ងៃ អ្នកនឹងទទួលបានលទលទ្ធផលយ៉ាងឆាប់រហ័ស
-ប្រិនបើអ្នកមានជំងឺធ្ងន់ធ្ងរត្រូវតែចំ ណាយពេលយុរជាងនេះ។
+បញ្ចាក់៖ ប្រសិនបើមានបញ្ហាធ្ងន់ធ្ងរពេកគួរតែទៅ ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលយកមតិយោបល និងវិធីព្យាបាល៕

ប្រភពពីៈ Healthty magazine