ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ពីក្មេងធ្លាប់តែបេះផ្លែវាបោះចូលក្នុងទឹកអោយផ្ទុះមើលលេង មិននឹងស្មានថាដើមនេះមានប្រយោជន៍ចំពោះសុខភាពយ៉ាងនេះសោះ !!

19-Apr-2019 09:49 PM

រូបភាព


ដោយ: Uddam

+ដំណឹងល្អ អ្នកដែលកើតរោគធ្លាក់សរ៉ាំរៃ និងជំងឺរលាកពោះវៀនរ៉ាំរៃដើមនេះព្យាបាលពូកែសក្ត័សិទ្ធ ដោយមិនចំណាយប្រាក់ជួយ share ដល់អ្នកដែលឈឺឲ្យបានដឹងផង

 

+ព្យាបាលធ្លាក់សរ៉ាំរៃ
យកឫសដើមគ្រាប់បែក ឬគេហៅដើមគ្រាប់ផ្ទុះ ហាលក្នុងម្លប់ឲ្យស្ងួត រួចយកចំនួន១ដៃធំដាំជាមួយទឹក១លីត្រ ដាំឲ្យពុះរយៈពេល១០នាទីយកមកហូបធម្មតារាល់ពេលជំនួសទឹកធម្មតាក្រោយហូបបាន១ខែអ្នកនឹងទទួលបានផលល្អ។

+ព្យាបាលរលាកពោះវៀនរ៉ាំរៃយកដើមវា ហាលអោយស្ងួតដោយខ្យល់មិនអោយត្រូវ
កំដៅថ្ងៃទេ ហើយកថ្នាំដែលហាលស្ងួតមួយដៃធំដាំជាមួយទឹកមួយលីត្រ ដាំអោយពុះរយៈពេល១០នាទី យកមកហូបធម្មតារាល់ពេលជំនួសទឹកធម្មតា រយៈពេល១ខែឡើងនឹងបានផលធូរស្បើយ។

ថ្នាំនេះមិនប៉ះពាល់សុខភាពទេ ទទួលបានលទ្ធផលជាក់ស្តែងពីក្មួយស្រី Sok Njong ដែលគាត់បានផលល្អប្រាប់មកផេករបស់ខ្ញុំ។


+សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

-អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH