ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ពពាយជ្រុងមិនត្រឹមជាបន្លែតែជាឱសថព្យាបាលឈឺបំពង់ករ ឈឺធ្មេញ នោមទាស់…!!

08-Aug-2019 11:44 AM

រូបភាព


ដោយ: Uddam

ពពាយជ្រុង៖ជារុក្ខជាតិវល្លិមើមធំ មានជាតិទឹកច្រើន ដើមមានរាងមូល ស្លឹករួមមានកូនស្លឹក៣ រាងជាផ្លែលំពែង ២សន្លឹកទល់ទង១សន្លឹកសេសនៅចុងស្លឹក។ផ្កាជាកញ្ចុំដុះចេញពីប្រគាបស្លឹក មានពី៣ទៅ ៦ផ្កាពណ៌ស ឬស្វាយរីឯផ្លែពណ៌បៃតងខ្ចីមាន៤ជ្រុងតាមទ្រនុងមានធ្មេញរណាសំរាប់គ្រាប់ពេលទុំពណ៌លឿងចាស់រាងពងក្រពើ។


កន្លែងដាំ៖ដុះនៅដីវាលនិងគេដាំជាបន្លែបន្តពូជដោយគ្រាប់មើមមានជាតិចត់ត្រជាក់ ផ្សះបំបាត់ចុក។
ការប្រើប្រាស់ ៖ គ្រាប់និងមើម
សមាសធាតុគីមី៖គ្រាប់មានជាតិ Proteineជាតិប្រេងProtid៣២ទៅ៣៦%Lipid Metionine,cystine, ជាតិ Calcium នៅក្នុងផ្លែមានច្រើនជាងនៅក្នុង សណ្តែកដី និងសណ្តែកសៀង។


មើមមានជាតិម្សៅនិងស្ករច្រើន ដូច្នេះវាមានជាតិផ្អែមលែមៗពិសេស Protid 20%ក្នុងមើមស្ងួតខ្ពស់ជាងមើមដំឡូង
ការព្យាបាល៖មើមសំរាប់ព្យាបាលឈឺបំពង់ករ ឈឺធ្មេញ នោមទាស់


ការប្រើប្រាស់៖៥ទៅ១០ក្រាមក្នុងមួយថ្ងៃ!
បញ្ជាក់៖បន្លែដែលគ្មានសារធាតុគីមី វានិងជួយសុខភាពរបស់អ្នក៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។