ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ផ្កាតំណក់ទឹកភ្លៀងជួយព្យាបាលអ្នកឡើងជាតិអាស៊ីត ជាពិសេសចាស់ៗដែលចុកដៃ ចុចជើង និងអស់កំលាំង… !!

29-Mar-2019 11:02 PM

រូបភាព


ដោយ: Uddam

ខាងក្រោមនេះជាវិធីដែលមានបងប្អូនមួយចំនួនព្យាបាលបានជាសះស្បើយ៖ ដើមថ្នាំនេះគឺ មានឈ្មោះហៅផ្សេងគ្នាដូចជា ដើមក្បាលរុយ ឬដើមកំប៉ោយចិន ឬតំណក់ទឹកភ្លៀង។

សំរាប់បងប្អូនដែលឡើងជាតិអាស៊ីត ជាពិសេសចាស់ៗដែលចុកដៃចុកជើង អស់កំលាំង ឈឺចង្កេះ …ថ្នាំនេះមានប្រសិទ្ធភាពខ្ពស់ ពិសារតែពីបីកំសៀវនឹងឃើញមានប្រសិទ្ធភាព។

-វិធីប្រើ៖ ដកដើមក្បាលរុយនេះទាំងឬសលាងទឹកអោយស្អាតរួចយកទៅហាលថ្ងៃអោយស្ងួតនិងចិញ្ច្រាំខ្លីៗរួចដាំទឹកអោយពុះប្រហែល20នាទី រួចពិសារដូចទឹកតែធម្មតា។

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ វិធីខាងលើអាចប្រើនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សូមមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។