ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

ផលប្រយោជន៍របស់ផ្លែនិងស្លឹកចាក !!

18-Apr-2019 03:24 PM

រូបភាព


ដោយ: Uddam

នេះគឺជាដើម ផ្លែ និងគ្រាប់ចាក ដែលគេតែងតែប្រើ សម្រាប់ធ្វើជាបង្អែមញ៉ាំ

-ផ្លែគ្រាប់ចាកមានសាររធាតុរ៉ែ ដែលគេយកសាច់ធ្វើជាបង្អែម។ល។
-ស្លឹកវាស្ងោរពិសាជួយព្យាបាលក្រពះ និងថ្នាំបន្សាបហើយព្យាបាលកាត់បន្ថយជំងឺតម្រងនោម។
-វាមានប្រយោជន៍ ដូចជាមែកស្លឹក ធាងធ្វើជាខ្សែ មិនចាញ់ដើមត្នោតប៉ុន្មានទេ ប្រហាក់


ប្រហែលគ្នាគេយកស្លឹក និងធាងវាធ្វើវត្ថុផ្សេងៗបាន សំបកគ្រាប់វាយក
បង្កាត់ជាភ្លើងដាំទឹក និងវត្ថុផ្សេងៗ។
-គេយកដើមវាធ្វើជាសម្ភារ:ប្រើប្រាស់ ស្លឹកយកវេចនុំ ប្រក់ជាដំបូល វត្ថុអនុស្សាវរីយ៍

និងធ្វើជាស្ត្រាស្លឹករឹតកត់ត្រាក្បួនច្បាប់ខ្មែរនៅតាមវត្តក្នុងសម័យដើម។ល។
-ដើមចាកគេយកធ្វើជាចង្កឹះ ខ្មៅរលោងទុកបានយូតែវាកម្រមាន ហើយមិនសូវមានគេដាំច្រើននោះទេ។
-ភាគច្រើនវាដុះនៅតាមមាត់ទន្លេ និងមាត់សមុទ្រ។
សូមជួយshareចែករំលែកផង!

សម្រួលអត្ថបទ និងរូបភាពដោយ៖ អ៊ាង សុផល្លែត