ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ប្រើវិធីណាមួយក៏បានដើម្បីព្យាបាលការរបកស្បែកម្រាមដៃ-ម្រាមជើង…!

06-Jun-2019 04:52 PM

រូបភាព


ដោយ: Uddam

ការរបកស្បែកម្រាមដៃគឺជាបញ្ហាសាមញ្ញមួយស្បែកដែលនៅជុំវិញស្បែកដៃគឺស្ងួតហើយងាយនឹងរងការប៉ះពាល់ណាស់ ប្រសិនជាយើង មិនបានថែរក្សាវា បានល្អនោះទេ អ្នកនឹងទទួលរង ការរបកស្បែកដៃជាមិនខាន។បញ្ហានេះអាចធ្វើអោយ មានភាពមិនសូវស្រួលក្នុងចិត្តហើយអាចធ្វើអោយមានការខ្មាស់អៀនផងដែរ។មានហេតុផលមួយចំនួនដែលធ្វើអោយមានបញ្ហានេះដូចជាស្បែកស្ងួត,ជំងឺតាអក,រោគសើរស្បែក,អាកាសធាតុត្រជាក់ហើយស្ងួត,មិនបានលាងដៃជាញឹកញាប់,ប្រើប្រាស់ជាតិគីមីខ្លាំងនិង អាឡែកហ្សី។

រួមទាំងការឆ្លងមេរោគ មួយចំនួនទៀតដូចជាការឆ្លងរោគ Staph,ការឆ្លងរោគផ្សិត,ខ្វះជាតិវីតាមីន,និងលក្ខណខណ្ឌមួយចំនួនទៀត ផងដែរ ដែលបានរួមចំណែកអោយកើតជំងឺរបកស្បែកនេះឡើង។បញ្ហាការរបកស្បែកម្រាមដៃនេះជាធម្មតាគឺជាបញ្ហាបណ្តោះអាស្ននោះទេហើយវានឹងជាសះស្បើយវិញក្នុងរយៈពេល២-៣ថ្ងៃពេលដែលស្បែកថ្មីដុះមកទោះបីជាបែបនេះក៏ដោយ,ប្រសិនបើការរបកស្បែកម្រាមដៃនះធ្វើអោយអ្នកមិនសប្បាយចិត្ត អ្នកអាចធ្វើការព្យាបាល តាមបែបធម្មជាតិ ដែលអ្នកអាច សាកល្បងអនុវត្តន៍ នៅផ្ទះរបស់អ្នកបាន ។

ខាងក្រោមនេះជា វិធីទាំង ៦ យ៉ាងក្នុងការព្យាបាលបញ្ហារបកស្បែកម្រាមដៃ អោយជាសះស្បើយ៖
១.ត្រាំទឹកក្ដៅឧណ្ហៗ៖ត្រាំដៃរបស់អ្នកទៅក្នុងទឹកក្ដៅឧណ្ហៗប្រហែល១០នាទីជារៀងរាល់ថ្ងៃ។មានគុណប្រយោជន៍ពីរយ៉ាងនៃដំណោះស្រាយដ៏សាមញ្ញានេះ។ទី១គឺស្បែកនៅជុំវិញម្រាមដៃរបស់អ្នកទន់ហើយទី២នោះគឺស្បែកដែលស្ងួតនឹងចាប់ផ្តើមប្រែជាល្អវិញ។សំរាប់លទ្ធផលដែលល្អនោះគឺបន្ថែមទឹកឃ្មុំនិងក្រូចឆ្មារចូលទៅក្នុងទឹកក្ដៅឧណ្ហៗនោះមុនពេលដែលអ្នកត្រាំដៃរបស់អ្នកបន្ទាប់ពីត្រាំដៃរួច,ជូតសំអាតដៃរបស់អ្នកអោយស្ងួតល្អហើយលាបឡេដែលផ្តល់សំណើមដល់ស្បែករឺលាប ប្រេងវីតាមីនE។អ្នកក៏អាចលាបប្រេងអូលីវដើម្បីរក្សាសំណើមដល់ស្បែកដៃរបស់អ្នកផងដែរ។

២.ត្រសក់៖ត្រសក់ក៏អាចប្រើសំរាប់ការព្យាបាល ការរបកស្បែកម្រាមដៃផងដែរ។វានឹងជួយរក្សាអោយស្បែករបស់អ្នកមាន ភាពស្រស់ស្រាយ,មានសំណើមនិងទន់រលោងផងដែរ។
-ហាន់ត្រសក់ស្ដើងៗបន្ទាប់មកដុសថ្នមៗទៅលើស្បែកដៃ ដែលរបក ធ្វើដូច្នេះទឹកត្រសក់នឹង ជ្រាបចូលទៅក្នុងស្បែកបានល្អ។
-អ្នកក៏អាចលាប ត្រសក់កិន នៅលើស្បែកដែល មានរបកផងដែរ។ដោយទុករយៈពេល ប្រហែលជា៣០នាទីបន្ទាប់មកលាងសំអាតវាចេញជាមួយទឹកក្ដៅឧណ្ហៗ។អនុវត្តន៍វាជាប្រចាំ រហួតដល់អ្នកទទួលបានលទ្ធផល។

៣.ម្សៅធញ្ញាជាតិ(oatmeal)៖ម្សៅធញ្ញាជាតិក៏អាចប្រើសំរាប់ព្យាបាលការរបកស្បែកម្រាមដៃផងដែរ។ដំណោះស្រាយនេះនឹងមានប្រសិទ្ធភាពក្នុងការជំរុះកោសិកាស្បែកដែលងាប់ពីម្រាមដៃរបស់អ្នកនិងធ្វើអោយម្រាមដៃរបស់អ្នកទន់រលោងផងដែរ។
-លាយម្សៅធញ្ញាជាតិមួយក្តាប់ទៅក្នុងចានទឹកក្ដៅឧណ្ហៗ
-ត្រាំដៃរបស់អ្នកទៅក្នុងចាននោះរយៈពេល១០ ទៅ១៥នាទី
-លាងសំអាតដៃរបស់អ្នកជាមួយទឹកធម្មតាហើយជូតថ្នមៗអោយស្ងួតល្អជាមួយប្រើកន្សែងទន់។
-លាបឡេដែលផ្តល់សំណើមថ្នមៗទៅម្រាមដៃរបស់អ្នក
-សំរាប់លទ្ធជាទីគាប់ចិត្ត អ្នកគួរតែអនុវត្តន៍ជាប្រចាំ មុនពេលចូលគេង

៤.ប្រេងដូង៖ប្រេងដូងគឺជាឱសថប្រចាំផ្ទះដែលពូកែសាកសិទ្ធបំផុតសំរាប់បញ្ហាស្បែករួមទាំងការរបកស្បែកផងដែរ។វាផ្តល់សំណើមដល់ស្បែករបស់អ្នក និង រក្សាអោយដៃរបស់អ្នកទន់រលោង។វាក៏អាចប្រយុទ្ធប្រឆាំងនឹងភាពស្ងួតនិងការរបកផងដែរ។បូករួមនឹងលក្ខណៈសម្បត្តិរបស់វាក្នុងការប្រយុទ្ធប្រឆាំងនឹងរោគផ្សិតនិងប្រឆាំងនឹងបាក់តេរី ដែលការពារនឹងការឆ្លងមេរោគ។លាបប្រេងដូងថ្នមៗទៅលើដៃរបស់អ្នកដែល របក ៣-៤ដងក្នុង១ថ្ងៃ។ដើម្បីទទួលលទ្ធផលល្អនោះ,ទុកវាមួយយប់ ព្រឹកឡើងចាំលាងវាចេញ។

៥.ទឹកដោះគោ៖ទឹកដោះគោគឺជា ការព្យាបាលដែលល្អបំផុតសំរាប់ ការរបកម្រាមដៃ ។ មុនពេលដែលអ្នកចូលគេង ញាុំទឹកដោះគោក្ដៅឧណ្ហៗ មួយកែវ លាយជាមួយទឹកឃ្មុំ ។ វានឹងជួយអ្នកគេងលក់ស្រួល ហើយថែមទាំង ព្យាបាលស្បែកដែលស្ថួតផងដែរ ។ ដោយទឹកដោះគោ គឺជាសារធាតុដែលផ្តល់ សំណើមដល់ស្បែក តាមបែបធម្មជាតិ, អ្នកក៏អាចលាបទឹកដោះគោ ទៅលើបរិវេណដែលមាន រងការប៉ះពាល់នៃការ របកផងដែរ ។ សំរាប់ដំណោះស្រាយ ដ៏មានប្រសិទ្ធភាពនោះគឺ៖


-លាយទឹកដោះគោ២ស្លាព្រាជាមួយនឹងទឹកឃ្មុំ១ស្លាព្រា។លាបល្បាយនេះ ទៅលើស្បែក ដោយធ្វើការម៉ាស្សាថ្នមៗ។វានឹងជួយអ្នកស្បែកមានសំណើម ។
-ជំរើសផ្សេងទៀត គឺត្រាំដៃរបស់អ្នកចូលទៅក្នុង ទឹកដោះគោក្ដៅឧណ្ហៗ ប្រមាណជា ១០ នាទី ជាប្រចាំ ហើយបន្ទាប់មកលាងសំអាតដៃរបស់អ្នក ជាមួយទឹកធម្មតា ។ ដោយប្រើឡេដែល មានជាតិសំណើម រឺ ប្រេង វីតាមីន E បន្ទាប់។

៦.ប្រទាកកន្ទុយក្រពើ៖នេះគឺជាដំណោះស្រាយ ដ៏សាមញ្ញាមួយ សំរាប់ការព្យាបាល ការរបកស្បែក ។ ប្រទាលកន្ទុយក្រពើ មានជាតិត្រជាក់ ហើយធ្វើអោយ ធូរស្បើយ ជាយ៉ាងសក្តិសិទ្ធ ដែលនឹងជួយក្នុងការព្យាបាល បញ្ហាស្ងួតស្បែក, ឈឺចាប់, រឺ ក៏ក្រហាយ ដោយការរបកស្បែក ។ វានឹងការពារសំណើម និង ជួយការពារស្បែកពី ការឆ្លងមេរោគផ្សេងៗ ។


-យកតែជាតិ Gel ពីប្រទាលកន្ទុយក្រពើ (កោស រឹ បន្តក់យកតែជាតិទឹកដម) បន្ទាប់មកលាបទៅលើ ស្បែកដែលរបក ២ ៣ ដង ក្នុងមួយថ្ងៃ ។
-អ្នកក៏អាចផឹកទឹកប្រទាលកន្ទុយក្រពើ២ស្លាព្រាជារៀងរាល់ថ្ងៃផងដែរ។

បញ្ជាក់៖ការផឹកទឹកប្រទាលកន្ទុយក្រពើ(សុទ្ធដែលកាត់ភ្លាមៗ)អាចធ្វើមានផលប៉ះពាល់ដូច្នេះចូរកុំផឹកលើសកំរិត។បូករួមទាំងស្ត្រីដែលកំពុងមានផ្ទៃពោះរឺកំពុងតែ បំបៅដោះកូន ដោយទឹកដោះគួរតែកុំផឹក៕