ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

បំបាត់ស្នាមខ្មៅក្រោមត្របកភ្នែកបាត់អស់រលីង!

22-Apr-2019 10:50 AM

រូបភាព


ដោយ: Uddam

+សម្រស់គឺជារឿងសំខាន់មួយសម្រាប់សុភាពនារីគ្រប់រូប ជាពិសេសនៅពេលនិយាយដល់ស្នាមខ្មៅក្រោមភ្នែក។ ស្នាមខ្មៅនេះធ្វើឱ្យនារីធ្លាក់សម្រស់ ៥០ ភាគរយ នេះមិននិយាយអំពី មុខកើតមុន អមមកជាមួយផងទេ។ 

+ទឹកឃ្មុំ៖ទឹកឃ្មុំត្រូវគេដឹងជាយូរមកហើយថាមានប្រសិទ្ធភាពព្យាបាលស្បែកនិងផ្តល់សំណើមដល់ស្បែក។ លាងជុំវិញភ្នែកឱ្យស្អាត រួចលាបទឹកឃ្មុំលើកន្លែងជាំខ្មៅ ទុកចោល ១០ ទៅ ១៥ នាទី សឹមលាងទឹកចេញ ដោយយកក្រណាត់ទន់ៗមកជូត។ អនុវត្ត ២ ដងក្នុង ១ សប្តាហ៍។

+ស៊ុតស្ងោរ៖ពេលស្ងោស៊ុតឆ្អិនហើយ បកសំបកវាចេញ ហើយរុំស៊ុតទាំងក្តៅក្នុងក្រណាត់មួយ ហើយយកវាមកម៉ាស្សាជុំវិញកន្លែងខ្មៅក្រោមភ្នែក ១០-១៥ នាទី ដើម្បីជំរុញលំហូរឈាមជុំវិញស្បែកក្រោមភ្នែក។ អនុវត្តរាល់ថ្ងៃដើម្បីឆាប់ជាសះស្បើយ។

+ស្អំទឹកកក៖យកក្រណាត់មួយរុំដុំទឹកកកហើយស្អំជុំវិញកន្លែងជាំខ្មៅដើម្បីបន្ថយការហើម និងបំបាត់ស្នាម ហត់ នឿយចេញពីភ្នែករបស់អ្នក។ ធ្វើវាឱ្យបានទៀងទាល់ គឺ ២ ដងក្នុង ១ សប្តាហ៍៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស