ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

បើសិនជាមិនកែទម្លាប់អាក្រក់ទាំង ៦ យ៉ាងនេះអ្នកកាន់តែចាស់ជ្រីវជ្រួញ!!

09-May-2018 02:18 PM

រូបភាព


ដោយ: Uddam

ភាព​ចាស់​ជ្រីវជ្រួញ​គ្មាន​មនុស្ស​ស្រី​ណា​ចង់​បាន​នោះ​ទេ​ តែ​បើ​អ្នក​​មាន​ទម្លាប់​មិន​ល្អ​​ទាំង​នេះ​​នោះ​វា​នឹង​រត់​មក​រក​អ្នក​ទោះ​បី​មិន​ទាន់​ដល់​អាយុ​ក៏​ដោយ ៖

១. ជក់​បារី ការ​ជក់​បារី​គឺ​ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ភាព​ជ្រីវ​ជ្រួញ​ និង ធ្វើ​ឲ្យ​អ្នក​ចាស់​មុន​អាយុ​ ព្រោះ​វា​បាន​ទៅ​បំផ្លាញ​កោសិកា​ដែល​ធ្វើ​ឲ្យ​កោសិកា​ចាស់​ទ្រុឌទ្រោម។

២. របប​អាហារ បើ​អ្នក​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ស្រស់​ស្អាត និង ក្មេង​ជាង​វ័យ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​អាហារ​ដែល​អ្នក​ទទួល​ទាន​ បើ​អ្នក​ជ្រើស​រើស​មិន​ត្រឹម​ត្រូវ​នោះ​វា​អាច​ឲ្យ​អ្នក​ចាស់​ គ្មាន​ភាព​ស្រស់​ថ្លា ហើយ​ធ្វើ​ឲ្យ​រូបរាង​មិន​​ស្រស់​ស្អាត។

៣. ផឹក​ស្រា ការ​ទទួល​ទាន​ជាតិ​អាល់កុល​គឺ​វា​ទៅ​បំផ្លាញ​មិន​ឲ្យ​កោសិកា​ថ្មី​លូតលាស់​ បាត់​បង់​សំណើម​ដែល​ត្រូវ​ទ្រទ្រង់​ដល់​ស្បែក​ និង​ បង្អាក់​សារជាតិ​ចិញ្ចឹម​ក្នុង​ស្បែក​និង​រាង​កាយ។

៤. មិន​សម្អាត​ការ​ makeup ចេញ ពេល​ដែល​អ្នក​ប្រើ​ប្រាស់​គ្រឿង​ makeup ​ហើយ​មិន​ជូត​សម្អាត​ចេញ​នោះ​ គឺ​វា​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​អ្នក​ខូច​ ព្រោះ​វា​ទៅ​បិទ​រន្ធ​ញើស​ដែល​មិន​អាច​ឲ្យ​ស្បែក​មុខ​បញ្ចេញ​ជាតិ​ពុល​ ហើយ​ធ្វើ​ឲ្យ​សារធាតុ​គីមី​ជ្រាប​ចូល​ស្បែក​បាន​យ៉ាង​ងាយ

៥. មិន​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ទោះ​ជា​ធម្មជាតិ​ល្អ​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​អាច​ទប់​ជាប់​ពី​ការ​បំផ្លាញ​របស់​កម្ដៅ​ថ្ងៃ​ឡើយ ដូច្នេះ​អ្នក​ត្រូវ​រក​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មក​ជំនួយ បើ​មិន​អីចឹង​ទេ​គឺ​ស្បែក​មុខ​អ្នក​នឹង​រង​ការ​ខូចខាត។

៦. គេង​មិន​បាន​គ្រប់​គ្រាន់ ជា​រឿង​មួយ​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ បើ​អ្នក​ទម្លាប់​គេង​មិន​គ្រប់​គ្រាន់​នោះ​គឺ​អ្នក​មិន​អាច​ចៀស​ផុត​ពី​ការ​ចាស់​មុន​អាយុ​នោះ​ទេ​ ហើយ​ស្បែក​អ្នក​ក៏​មិន​ភ្លឺ​ថ្លា​ និង​ស្រស់បស់​នោះ​ដែរ​ ដូច្នេះ​អ្នក​គួរ​តែ​ព្យាយាម​គេង​ឲ្យ​បាន​ត្រឹម​ត្រូវ។

ចៀស​បាន​ត្រូវ​តែ​ចៀស​ព្រោះ​ពេល​ដែល​អ្នក​អាក្រក់​គ្មាន​អ្នក​ណា​មក​រួម​ចំណែក​ជាមួយ​យើង​ទេ គឺ​មាន​តែ​យើង​ប៉ុណ្ណោះ៕អត្ថបទដោយ៖ អ៊ាង សុផល្លែត