ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

បន្ទាប់ពីផឹកភេសជ្ជៈមានរសជាតិផ្អែមៗ រាងកាយនឹងរងផលប៉ះពាល់ជាច្រើន!

27-Mar-2019 10:58 AM

រូបភាព


ដោយ: Uddam

ភេសជ្ជៈកំប៉ុងដែលមានរសជាតិផ្អែម និងមានជាតិហ្គាស៍ គឺជាទីពេញនិយមសម្រាប់មនុស្សភាគច្រើន។ ដោយសារតែ បន្ទាប់ពីផឹកចូលពោះហើយ វាអាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ភ្លឺស្វាង និងកាត់បន្ថយភាពនឿយហត់ ទើបបានជាអ្នកនឹកឃើញចង់ផឹកជានិច្ចជាកាល ទាំងមិនបានគិតពីផលប៉ះពាល់ធ្ងន់ធ្ងរ។

-ក្នុងរយៈពេល ១០ នាទី៖ផឹកមួយកំប៉ុង ឬមួយដប ស្មើនឹងញ៉ាំស្ករ ១០ ព្រាបាយចូលក្នុងខ្លួន ប៉ុន្តែអ្នកមិនដឹងទេថាវាផ្អែមដល់កម្រិតនេះ ដោយសារតែគេបានដាក់បញ្ចូលអាស៊ីតផូស្វ័រ ដើម្បីកាត់ជាតិផ្អែម និងធ្វើឲ្យអ្នកបន្តផឹកដោយមិនដឹងខ្លួន។

-ក្នុងរយៈពេល ២០ នាទី៖កម្រិតជាតិស្ករក្នុងរាងកាយនឹងកើនឡើង។ រាងកាយបញ្ចេញអាំងស៊ុយលីនភ្លាមៗ ចំណែកឯថ្លើមវិញបានបម្លែងជាតិស្ករទៅជាខ្លាញ់ រីករាលដាលពេញសារពាង្គកាយ។-ក្នុងរយៈពេល ៤០ នាទី៖ជាតិកាហ្វេអ៊ីនជ្រាបចូល កែវភ្នែករបស់អ្នកនឹងរីកធំ កម្រិតសម្ពាធនៃរាងកាយក៏កើនឡើងជាងមុន។ ថ្លើមបញ្ជូនជាតិស្ករទៅកាន់សរសៃឈាម។ រាំងស្ទះដំណើរការខួរក្បាល ធ្វើឲ្យអ្នកមិនងងុយគេង។ក្នុងរយៈពេល ៤៥ នាទី៖ខួរក្បាលបង្កើនល្បឿនក្នុងការបង្កើតកោសិកាសរសៃប្រសាទ ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាជាងមុន។-ក្នុងរយៈពេល ១ ម៉ោងពេញ៖អាស៊ីដផូស្វ័រ បានចូលទៅលាយឡំគ្នាជាមួយកាល់ស្យូម ម៉ាញេសូម និងស័ង្កសីក្នុងពោះវៀន បណ្ដាលឲ្យជាតិស្ករកើតឡើងកាន់តែខ្ពស់ ហើយជាតិកាហ្វេអ៊ីនធ្វើឲ្យអ្នកនោមញឹក។ ជាពិសេស អ្នកបានបាត់បង់កាល់ស្យូម ម៉ាញេសូម និងស័ង្កសី ដែលសុទ្ធសឹងតែជាសារធាតុសំខាន់សម្រាប់ឆ្អឹង បូករួមនឹងការ បាត់បង់សូដ្យូម អេឡិចត្រូលីត និងជាតិទឹកទៀតផង។បន្ទាប់ពីដំណើរការ១ម៉ោងនេះបានបញ្ចប់ រាងកាយប្រមូលផ្ដុំដោយជាតិស្ករ ហើយអ្នកច្បាស់ជាមានអារម្មណ៍ថាអស់កម្លាំងពីក្នុងខ្លួន និងចង់ផឹកវាបន្ថែមទៀត។កាន់តែផឹក វាកាន់តែប៉ះពាល់ដល់សុខភាពរបស់អ្នក ដូចជាឡើងសម្ពាធឈាម ទឹកនោមផ្អែម លើសទម្ងន់…។ ហេតុនេះ កុំឧស្សាហ៍ផឹកភេសជ្ជៈដែលមានជាតិកាបូនច្រើនពេក ត្រូវផឹកទឹកធម្មតាឲ្យបានច្រើន ទើបអាចជៀសផុតនិងការពារអ្នកពីជំងឺផ្សេងៗ៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស