ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

បទពិសោធន៍ដាំដំឡូងមីទទួលបានជោគជ័យ​ !!

30-Jan-2019 09:18 PM

រូបភាព


ដោយ: Uddam

ដំឡូងមីត្រូវការចាំបាច់ណាស់នូវការដាក់ជី ពិសេសលើប្រភេទដីខ្សាច់ដែលឆាប់ខ្សោះជីជាតិយ៉ាងលឿនជាង ដីប្រភេទ ឯទៀត។ ដំឡូងមីជញ្ជក់យកជីជាតិពីដីខ្លាំងជាងដំណាំផ្សេងៗ។ ម៉្យាងទៀត វាត្រូវការដីធូរ ដើម្បីចុះមើម បានច្រើន។ ការប្រើ ប្រាស់ ជីធម្មជាតិជប៉ុនសញ្ញាផែនដីលើដំណាំនេះ មានសារៈសំខាន់ណាស់ ព្រោះជីធម្មជាតិជប៉ុនសញ្ញាផែនដីសម្បូរទៅដោយ ជាតិប៉ូតាស្យូម(២០) ដែលជួយឱ្យមើមបានច្រើនធំល្អ និងមានទម្ងន់។

សង្ខេបបច្ចេកទេសដាំដុះ​ ៖​                                                

ការត្រៀមដីៈ ត្រូវកាប់ឬភ្ជួរដីឱ្យបានជម្រៅប្រហែល២០ទៅ៣០ស.មពីរទៅបីលើកដើម្បីឱ្យដីផុសធូរដោយ​ហាលទុក៥ទៅ៧ថ្ងៃទើបជ្រួយនិងបំបែកដីឱ្យល្អិត។

ការត្រៀមពូជៈត្រូវជ្រើសរើសដើមធំល្អមានអាយុយ៉ាងតិច១ឆ្នាំ ហើយកាត់ជាកង់ៗប្រវែងប្រហែលមួយចំអាម យកពី ពាក់កណ្តាលដើមចុះមកក្រោមរួចយកទៅដាំមិនឱ្យលើសពី១០ថ្ងៃ។

ការដាំៈអាចដាំចន្លោះពីគុម្ពមួយទៅគុម្ពមួយប្រវែង១ម៉ែត្រ និងពីជួរមួយទៅជួរមួយប្រវែង១ម៉ែត្រ។ត្រូវប្រើចបកាប់ដីជម្រៅពី៧ ទៅ១០ស.មហើយកប់កង់ដំឡូងបញ្ឈរ ឬ ផ្តេកពាក់កណ្តាលទៅក្នុងដី។

ការប្រមូលផលៈពូជស្រាល អាចប្រមូលផលនៅពេលដំឡូងមីមានអាយុប្រហែល១០ខែបើជាពូជធ្ងន់អាចមានអាយុប្រហែលពី១២ ទៅ១៣ខែ។

ការប្រើប្រាស់ជីៈការប្រើប្រាស់ជីធម្មជាតិជប៉ុនសញ្ញាផែនដី ត្រូវប្រើដូចខាងក្រោមៈ

-បាចទ្រាប់បាតៈ ត្រូវដាក់ចំនួន ២០០ ទៅ ៣០០គ.ក្រ លាយជាមួយ ជីអ៊ុយរ៉េ ចំនួន   ១០០ ទៅ ១៥០គ.ក្រក្នុង១ហិកតា នៅពេលដំឡូងមីអាយុបាន១ខែ ដោយរោយជីនេះចម្ងាយពីគល់១២ទៅ១៥ស.ម។ការដាក់ជីតិចឬច្រើន អាស្រ័យទៅតាមជីជាតិនៃដី។

-បាចបំប៉នៈ នៅពេលដំឡូងដុះបាន ៣ខែ ត្រូវបាចបំប៉នចំនួន ៣០០គក្រក្នុង១ហិកតា ដោយរោយជីនេះចម្ងាយពីគល់ប្រហែល ២៥ ទៅ ៣០ស.ម។