សុខភាព និងសម្រស់
រូបភាព
ញើសគឺ ជាដំណើរការធម្មតានៃរាងកាយមានតួនាទីជាប្រព័ន្ធត្រជាក់ពីធម្មជាតិសម្រាប់រាងកាយ។ ក្រៅពីនេះ ការបែកញើសមានសារសំខាន់សម្រាប់ដំណើរការបញ្ចេញជាតិពុលពីរាងកាយ។ ប៉ុន្តែតើអ្នកដឹងទេថា បញ្ហាអ្វីនឹងកើតមានឡើងប្រសិនបើអ្នកមិនរក្សាខ្លួនអ្នកឱ្យស្អាតដោយការជូតញើសចេញ? អត្ថបទខាងក្រោមនឹងប្រាប់អ្នកពីបញ្ហាដែលអាចកើតមានឡើងនៅពេលដែលអ្នកមិនជូតញើសចេញឲ្យបានស្អាត។
-ស្បែកឡើងកន្ទួល ការបែកញើសច្រើននៅលើរាងកាយអាចបណ្តាលឱ្យរលាកដល់ស្បែក។ វានឹងនាំឱ្យមានកន្ទួលរមាស់ អមដោយការឈឺលើស្បែក។ ប្រសិនបើអ្នកមិនជូតញើសរបស់អ្នកចេញពីរាងកាយ បាក់តេរី និងពពួកផ្សិតនៅក្នុងបរិយាកាសនឹងមកជាប់នឹងញើស វានឹងនាំឱ្យមានបញ្ហាអាលែកស៊ីស្បែក។
-កើតមុនលើរាងកាយ ប្រសិនបើអ្នកស្លៀកសម្លៀកបំពាក់ពោរពេញទៅដោយញើសកខ្វក់របស់អ្នករយៈពេលយូរពេក ភាពកខ្វក់កាន់តែច្រើននឹងកកកុញនៅលើស្បែករបស់អ្នក។ វានឹងធ្វើឲ្យស្ទះរន្ធញើសលើស្បែក។ ការស្ទះរន្ធញើសគឺជាមូលហេតុទូទៅបំផុតនៃការកើតមុនលើរាងកាយ។
-ការឆ្លងមេរោគផ្សិតលើស្បែក ផ្សិតមានវត្តមាននៅលើរាងកាយរបស់អ្នកគ្រប់កន្លែង។ ប៉ុន្តែនៅពេលដែលវាទទួលបានភាពអំណោយផលច្រើនទៀតដូចជាកន្លែងកក់ក្តៅ និងសម្បូរញើស វានឹងកើនចំនួនច្រើន។ វានេះនឹងនាំឱ្យមានបញ្ហាឈឺចាប់ និងរមាស់ស្បែក។
-ក្លិនខ្លួនអាក្រក់ រាងកាយដែលសម្បូរញើសនឹងផ្តល់នូវបរិស្ថានក្តៅ ហើយសើមសម្រាប់បាក់តេរីក្នុងការរស់នៅ។ បាក់តេរីដែលស្អុយរលួយនៅក្នុងញើសនឹងធ្វើឲ្យក្លិនខ្លួនរបស់អ្នកមានក្លិនអាក្រក់ខ្លាំងជាងធម្មតា។ កម្រិតនៃក្លិនស្អុយនេះនឹងប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់៕អត្ថបទដោយ៖អ៊ាង សុផល្លែត